- 2020-02-04 08:01:04
- ព័ត៌មាន
ភ្ញាក់ផ្អើល! ពលរដ្ឋទីក្រុងឡុងដ៏ រត់ចែកជើងគ្នាក្រោយរកឃើញគ្រាប់បែកសង្គ្រាមលោកលើកទី ២
- 2020-02-04 08:01:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! ពលរដ្ឋទីក្រុងឡុងដ៏ រត់ចែកជើងគ្នាក្រោយរកឃើញគ្រាប់បែកសង្គ្រាមលោកលើកទី ២
ចន្លោះមិនឃើញ
ប៉ូលិសទីក្រុងឡុងដ៏ បានធ្វើការជម្លៀសពលរដ្ឋជាច្រើននាក់នៅកណ្ដាលទីក្រុងក្រោយពេលរកឃើញគ្រាប់បែកមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមលោកលើកទី ២។
យោងតាមអាជ្ញាធរក្នុងតំបន់ឲ្យដឹងថា គ្រាប់បែកនេះ ត្រូវបានរកឃើញនៅជិតផ្លូវ Soho's Dean ដោយក្រុមកម្មករសាងសង់ ហើយបានទូរស័ព្ទមកប៉ូលិសនៅម៉ោង ១:៤២នាទីរសៀល កាលពីថ្ងៃចន្ទដើមសប្ដាហ៍។ កម្មកររាប់ពាន់នាក់ ត្រូវបានណែនាំឲ្យជម្លៀសខ្លួនចេញពីអគារ ហើយប៉ូលិសបានបិទផ្លូវជាច្រើននៅតំបន់ជុំវិញនោះ។ Soho គឺជាតំបន់ដែលមមាញឹកមួយក្នុងទីក្រុងឡុងដ៏ ដែលប្រមូលផ្ដុំទៅដោយផ្ទះប្រជាជន, អគារពាណិជ្ជកម្ម, ភោជនីយដ្ឋាន និងបារជាច្រើនកន្លែងផងដែរ។អង្គភាពកំចាត់គ្រាប់បែក ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីដោះគ្រាប់បែក។ ជាលទ្ធផល នៅម៉ោង ៨:៣០នាទីយប់ គ្រាប់បែកត្រូវបានដោះដោយជោគជ័យហើយផ្លូវនៅតំបន់នោះក៏ត្រូវបើកឲ្យចរាចរជាធម្មតាវិញ។
គួរឲ្យដឹងថា កាលពីឆ្នាំ ២០១៥កន្លងទៅ គ្រាប់បែកសល់ពីសង្គ្រាមលោកលើកទី ២ ទម្ងន់ ២៥០គីឡូក្រាមមួយគ្រាប់ក៏ត្រូវបានរកឃើញនៅភាគខាងកើតក្រុងឡុងដ៏ផងដែរ ប៉ុន្តែគ្រាប់បែកធុននេះពិតជាកម្ររកឃើញនៅកណ្ដាលក្រុងខ្លាំងណាស់៕