• 2020-02-13 08:45:11
  • ព័ត៌មាន

ឃើញរូបភាពទាំង​នេះ មិនសរសើរមិនបាន​ពីការលះបង់​​ថ្នាក់ដឹកនាំ និង​មិត្តបរទេសមួយចំនួន

  • 2020-02-13 08:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រតិបត្តិការ នៃការ​អនុញ្ញាត​ឲ្យ​​​នាវាខ្នាតយក្ស Westerdam ចូលចត​នៅកំពង់ផែ ខេត្តព្រះសីហនុ ក្រុមមន្រ្តី និង​បណ្ដា​ស្ថានទូត ជាច្រើន​បាន​ចូលរួម​នៅ​ក្នុង​បេសកកម្ម​មួយ​នេះ។ តើ​មានជនជាតិ​ណាខ្លះ ចូលរួម​តាមដាន​ សកម្មភាពខាងលើនេះ?

តាមរយៈផេក​របស់ ឯកឧត្តម គួច ចំរើន​ អភិបាល​ខេត្ត​ព្រះសីហនុ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា "ដោយ​បុព្វហេតុមនុស្សធម៌​ ខ្មែរ​ បារាំង​ អាមេរិក​ អូស្ត្រាលី​ ហូឡង់​ កាណាដា...អាសុី​ អឺរ៉ុប​ បាយកញ្ចប់ជាមួយគ្នា​"។

កាលពីព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ​នេះ ឯកឧត្តម គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ​ បានលើកឡើងទៅកាន់អ្នកសារព័ត៌មានថា មិនមានឡើយ​អ្នកស្នាក់នៅកម្ពុជា ពួកគេគ្រាន់តែឆ្លងកាត់ ដោយការសំចតចៃដន្យមួយ ហើយមន្រ្តីរបស់យើងនឹងធ្វើកិច្ចការបន្ទាន់ដោយមានការត្រួតពិនិត្យសុខភាពនៅក្នុងនាវាផ្ទាល់ ហើយរៀបឯកសារឲ្យពួកគេហោះហើរបន្ដ។

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» ដែលផ្ទុកមនុស្សសរុបជាង ២ ២០០នាក់ ក្នុងនោះអ្នកទេសចរណ៍ចំនួន ១ ៤៥៥នាក់ និងបុគ្គលិកបម្រើការងារ ៨០២នាក់ បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសុវត្ថិភាព។ នេះបើយោងតាមការចុះផ្សាយរបស់អង្គភាពព័ត៌មាន Fresh News ។

ទន្ទឹមនឹងការ​អនុញ្ញាត​ឲ្យនាវាយក្ស​មួយ​នេះចត​នៅកំពង់ផែ ខេត្តព្រះសីហនុ និងប្រតិបត្តិការ​ត្រួតពិនិត្យ​សុខភាព​អ្នក​ទេសចរ ក្នុង​នោះ ផេកប្រតិកម្មរហ័ស​នៃ​ខេត្តព្រះសីហនុ បាន​បញ្ជាក់​ថា មានការដឹកកំហាក​ភ្ញៀវទេសចរ​ យក​មកពិសោធន៍​នៅ​ប៉ាស្ទ័រ ក្រុងភ្នំពេញ ដោយការដឹកជញ្ជូន​តាមរយៈ​ ឧបទ្ធម្ភាចក្រ។

សូមទស្សនាវីដេអូ

ឯខាងក្រោម​នេះ គឺជា​រូបភាព សកម្មភាព​ថ្នាក់​ដឹកនាំ និង​បណ្ដា​មិត្ត​ជាបរទេស​បាយជុំគ្នា នៅក្នុងប្រតិបត្តិការ​សកម្មភាព​ខាង​លើ៖

រូបភាព​យកពីផេកផ្លូវការ ឯកឧត្តម គួច ចំរើន

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់