• 2020-02-15 01:05:58
  • ព័ត៌មាន

ប្រធានាធិបតី​អាមេរិក​ អរគុណ​កម្ពុជា ចំពោះ​ការ​អនុញ្ញាត​ឲ្យ​កប៉ាល់​ Westerdam ចូល​ចត

  • 2020-02-15 01:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាន​សរសេរ​សារ​តាម​បណ្ដាញ​ Twitter អរគុណ​ប្រទេស​កម្ពុជា​ ចំពោះ​ការ​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​ហុល្លង់-អាមេរិក Westerdam ចូល​ចត។

លោក​បាន​សរសេរ​ថា៖ " អរគុណ​ប្រទេស​កម្ពុជាដ៏​ស្រស់ស្អាត​ សម្រាប់​ការ​ទទួល​យក​នាវា​ទេសចរណ៍ Westerdam ឲ្យ​ចូល​ចត​នៅ​ក្នុង​កំពង់ផែ​របស់​អ្នក។ សហរដ្ឋអាមេរិក​នឹង​ចងចាំ​នូវ​អំពើ​ល្អ​របស់​អ្នក " ។

នាវា​ Westerdam បាន​ចូល​ចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះ​សីហនុ​កាល​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ក្រោយ​មាន​ការ​អនុញ្ញាត​ពី​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

មុន​ចូល​ចត​នៅ​កម្ពុជា នាវា​នេះ​ត្រូវ​បាន​ប្រទេស​ និង​ដែន​កោះ​ចំនួន ៦ បាន​ហាម​ឃាត់​ ដោយ​ក្នុង​នោះ​មាន​ដែន​កោះ​មហាសមុទ្រ​របស់​អាមេរិក​ផង​ដែរ​គឺ កោះ​ហ្គាម (Guam)៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់