• 2020-02-24 07:43:35
  • ព័ត៌មាន

ខណ្ឌដូនពេញ ទទួលបាន​ពានរង្វាន់​ទីក្រុងទេសចរណ៍​ស្អាត អាស៊ាន

  • 2020-02-24 07:43:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការជាតិវាយតំលៃ ទីក្រុងស្អាត បានសម្ដែងការ​អបអរសាទរ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទទួលបានពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២ (សុពលភាព២០២០-២០២២) (ASEAN clean tourist city award)។ នេះ​បើ​យោងតាម​ផេកក្រសួងទេសចរណ៍ ចុះផ្សាយ​បាន​ឲ្យដឹង​កាល​ពីថ្ងៃម្សិលមិញ​នេះ។

ប្រភពដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ពិធីដង្ហែពានរង្វាន់ដ៏មហោឡារិកនេះ បានប្រារព្ធធ្វើនៅថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២០ នេះ នៅតាមបណ្ដោយតីរវិថីព្រះស៊ីសុវត្ថិ និងមានដង្ហែរដោយថ្មើរជើងចាប់ពីខាងមុខព្រះបរមរាជវាំង រហូតដល់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងមានការអានសារអបអរសាទររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕

អត្ថបទ៖ វិបុត្រ

មតិយោបល់