• 2020-02-26 04:08:08
  • ព័ត៌មាន

ចង់ពង្រីកជំនួញ កុំខាន! ពិព័រណ៍គ្រឿងបន្លាស់រថយន្តអន្តរជាតិដ៏ធំសម្បើមប្រចាំឆ្នាំនៅក្រុងបាងកក

  • 2020-02-26 04:08:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពីថ្ងៃទី ២ដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២០ ខាងមុខនេះ ពិព័រណ៍គ្រឿងបន្លាស់រថយន្ត Thailand International Auto Parts & Accessories Show 2020 (TAPA 2020) នឹងត្រលប់មកជាថ្មីម្តងទៀតហើយ កាន់តែធំ និងសម្បូរបែប ដែលប្រព្រឹត្តទៅ នៅ BITEC Center ទីក្រុងបាងកក ប្រទេសថៃ។ នេះបើតាមការផ្តល់ដំណឹងដោយ ស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ កាលពីថ្មីៗនេះ។

ពិព័រណ៍ដ៏ធំប្រចាំឆ្នាំ 2020 រយៈពេល ៤ថ្ងៃនេះ គឺជាឱកាសដ៏ពិសេសបំផុតមួយ សម្រាប់អ្នកនិយមដេញសេរី ឬ លេងម៉ូដគ្រឿងបន្លាស់ឡាន ពិសេសគឺអ្នកជំនួញក្នុងវិស័យគ្រឿងបន្លាស់រថយន្ត (Auto) ដែលចង់ស្វែងយល់ពីបច្ចុប្បន្នភាពនៃទីផ្សារគ្រឿងបន្លាស់អន្តរជាតិ ឈោងចាប់ឱកាសពង្រីកជំនួញ នឹងបានជួបផ្ទាល់ជាមួយខាងរោងចក្រ និងអ្នកផ្គត់ផ្គង់ធំៗ។

កុំខានឲ្យសោះ! បើបានទៅជឿជាក់ថាមិនខកបំណងទេ ហើយអ្នកស្រឡាញ់រថយន្តដឹងតែពេញចិត្តស្ដូកតែម្ដង។

ចាប់អារម្មណ៍? សូមប្រញាប់ការចុះឈ្មោះ បញ្ជាក់ (Confirm) ពីការអញ្ជើញទៅទស្សនាពិព័រណ៍នេះឥលូវនេះ ឬ ទាក់ទងសួរព័ត៌មានលម្អិតបាន តាមរយៈ ៖

  • លេខទូរសព្ទ ៖ ០២៣ ៧២៦ ៣០៤ ។
  • អ៊ីម៉ែល ៖ thaicompnh@gmail.com
(រូបតំណាង)
មតិយោបល់