• 2020-02-26 08:30:00
  • ព័ត៌មាន

USAID សហការជាមួយអាជ្ញាធរជាតិសំបូរព្រៃគុកបង្កើតផែនទីតំបន់ទេសចរណ៍ជុំវិញប្រាសាទ

  • 2020-02-26 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង USAID ព្រៃឡង់បៃតង នឹងបង្កើតផែនទីទេសចរណ៍ ដែលរួមបញ្ចូលទីតាំងសំខាន់ៗនៃតំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញប្រាសាទ ដែលនឹងត្រូវដាក់ប្រើប្រាស់នៅមជ្ឈមណ្ឌលព័ត៌មានសំបូរព្រៃគុក ដើម្បីផ្សព្វផ្សាយអំពីតំបន់ទាំងនោះ និងដើម្បីឲ្យភ្ញៀវទេសចរមកទស្សនា និងស្គាល់ឲ្យកាន់តែច្រើន។

រូបថត៖ USAID ព្រៃឡង់បៃតង

យោងតាមផេកហ្វេសប៊ុក USAID ព្រៃឡង់បៃតងបានបញ្ជាក់ថា គម្រោង USAID ព្រៃឡង់បៃតង បានសហការជាមួយ អាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងតំណាងគណៈកម្មការអេកូទេសចរណ៍ បានរួមគ្នាធ្វើផែនទីបង្ហាញតំបន់ទេសចរណ៍សំខាន់ៗដែលមាន នៅជុំវិញតំបន់បេតិកភណ្ឌពិភពលោករបស់យូនេស្កូនេះ នៅក្នុងភូមិសហគមន៍អេកូទេសចរណ៍ទាំង ៧ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ប្រាសាទជាច្រើន ក្នុងតំបន់ការពារទេសភាព “សំបូរព្រៃគុក” ជាគោលដៅទេសចរណ៍ដ៏សំខាន់ ប៉ុន្តែមានភ្ញៀវទេសចរតិចណាស់ ដែលស្គាល់ផលិតផលទេសចរណ៍ ដែលមាននៅក្នុងតំបន់នោះជាច្រើនទៀត ដូចជាបឹង និងផ្លូវទឹកដែលមានសត្វស្លាប វត្ត និងសិប្បកម្មក្នុងស្រុក ដូចជាការត្បាញកន្ត្រក និង ការផលិតស្ករត្នោតជាដើម៕

រូបថត៖ USAID ព្រៃឡង់បៃតង

អត្ថបទ និងរូប៖ ផេក USAID ព្រៃឡង់បៃតង

មតិយោបល់
អត្ថបទពេញនិយម