• 2020-03-05 10:13:59
  • ព័ត៌មាន

update ៖ មនុស្ស៤នាក់ ដែលប៉ះពាល់ដោយផ្ទាល់ជាមួយជនជាតិជប៉ុនត្រូវបានដាក់ឲ្យ​នៅដាច់ដោយឡែក

  • 2020-03-05 10:13:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមហ្វេសប៊ុកផ្លូវការរបស់ នាយកដ្ឋានប្រយុទ្ធ និងជម្ងឺឆ្លង នៃក្រសួងសុខាភិបាល បានឲ្យ​ដឹងថា រកឃើញថាមានមនុស្ស៤នាក់ ដែលបាន​ប៉ះពាល់ជាមួយនិងបុរសជនជាតិជប៉ុនដោយផ្ទាល់ និង ប្រមាណជាង ៤០នាក់ទៀតប៉ះពាល់ដោយប្រយោល។

មនុស្សទាំង៤នាក់ ដែលបាន​ប៉ះពាល់​ផ្ទាល់​ជាមួយជនជាតិជប៉ុន​ មានផ្ទុក​មេរោគ​ Covid-19 កំពុងដាក់​ឲ្យ​នៅ​ក្នុងបន្ទប់​ដាក់ដោយឡែក​នៅក្នុងមន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ហើយ៤០នាក់ផ្សេងទៀត​ស្ថិតនៅក្នុងការតាមដាន​សុខភាព។​

គួរបញ្ចាក់ដែរថា មនុស្សទាំងអស់នោះ ពុំមាននរណាម្នាក់លេចចេញនូវសញ្ញាណាមួយ នៃជម្ងឺកូរ៉ូណានោះទេ តែយ៉ាងណាមិញក្រសួងសុខាភិបាល និង ក្រសួងពាក់ព័ន្ធគឺតម្រូវអោយពួកគាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីធ្វើការតាមដានសុខភាព និង បង្ការការចម្លងផងដែរ។

ប្រភព ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រែសម្រួល ៖​ Art

មតិយោបល់