• 2020-03-06 02:28:04
  • ព័ត៌មាន

អ្នកឆ្លង COVID-19 នៅកូរ៉េកើនលើស ៦ ពាន់ករណី ខណៈអ្នកស្លាប់ឡើងដល់ ៤១នាក់

  • 2020-03-06 02:28:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកូរ៉េខាងត្បួងបានបញ្ជាក់ថាមានចំនួន ៣២២ ករណីបន្ថែមទៀតនៃជំងឺ COVID-19 នៅរសៀលថ្ងៃព្រហស្បតិ៍​ដែល​ធ្វើ​ឲ្យ​ចំនួនអ្នកឆ្លងសរុបដល់ ៦ ០៨៨ នាក់។

គិតត្រឹមម៉ោង ៤:០០រសៀលម៉ោងក្នុងស្រុក ចំនួនអ្នកឆ្លងសរុបមានចំនួន ៦ ០៨៨ នាក់កើនឡើង ៣២២ នាក់ពីការប្រកាសមុនត្រឹមពាក់កណ្តាលអធ្រាត្រ។ ចំនួនអ្នកស្លាប់ ៥ នាក់ទៀត ត្រូវបានរាយការណ៍ថាធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៤១ នាក់។ ប្រទេសកូរ៉េខាងត្បូងមានការកើនឡើងយ៉ាងឆាប់រហ័សនៃការឆ្លងនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ ៩០% នៃករណីថ្មីបានកើតឡើងនៅក្នុងទីក្រុង Daegu ដែលជាកន្លែងផ្ទុះឡើងនៃការឆ្លងវីរុសកូរ៉ូណា ក្នុងប្រទេសកូរ៉េខាងត្បូង និងខេត្ត North Gyeongsang ដែលស្ថិតនៅក្បែរនោះ។

ជាមួយគ្នា រដ្ឋាភិបាល​កូរ៉េ​ប្រកាស​ថា នឹង​បញ្ចូល​កញ្ចប់​ទឹក​ប្រាក់​ជាង ៣០​ទ្រីលាន​វុន (២៥​ប៊ីលាន​ដុល្លារ) ទៅ​ក្នុង​សេដ្ឋកិច្ច​ដើម្បី​ដោះស្រា​ស្ថាន​ភាពធ្ងន់​ធ្ងរ​ដែល​កំពុង​វាយ​ប្រហារ​ដោយ​សារ​ការ​ផ្ទុះ​ឡើង​ជំងឺ​ឆ្លង។

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់