• 2020-03-11 00:16:22
  • ព័ត៌មាន

ហួសចិត្តជំនួស ពេលឃើញកន្លែងដាក់មនុស្សដាច់ពីគេ១៤ថ្ងៃនៅថៃ (វីដេអូ)

  • 2020-03-11 00:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមការបង្ហោះវីដេអូ និងរូបភាព នៅលើបណ្តាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញ ពីកន្លែងសម្រាប់ដាក់មនុស្សដាច់ពីគេ ១៤ថ្ងៃ នៅក្នុងខេត្ត Buriram ប្រទេសថៃ ដោយអ្នកទាំងនោះត្រូវរស់នៅក្នុងតង់ គ្មានម៉ាស៊ីនត្រជាក់, ខ័ណ្ឌដាច់ដោយឡែកពីគ្នាដោយប្រើរបងដែក និង ញ៉ាំបាយប្រអប់ដែលគេយកឲ្យ។

អ្នកបង្ហោះវីដេអូ និងរូបភាព មានឈ្មោះ Kanokwan Phuchada បាននិយាយថា វាមិនមែនជាកន្លែងសម្រាប់ច្រកគ្រោះមហន្តរាយធម្មជាតិទេ។ គណនីឈ្មោះ Phuchada នេះបានបន្ថែមទៀតថា វាជាកន្លែងសម្រាប់ដាក់មនុស្សឲ្យនៅដាច់ដោយឡែកពីគេ រយៈពេល ១៤ថ្ងៃ ដើម្បីតាមដានរកវីរុសកូរ៉ូណា នៅក្នុងខេត្ត Buriram សម្រាប់ពលករថៃគ្មានឯកសារ ដែលបានវិលត្រឡប់មកពីប្រទេសកូរ៉េខាងត្បូងវិញ។

អ្នកប្រើហ្វេសប៊ុកដដែលខាងលើ ក៏បាននិយាយទៀតថា "តើយើងអាចរស់នៅទីនេះរយៈពេល ២ សប្តាហ៍យ៉ាងដូចម្តេច? ខ្ញុំប្រាកដជាស្លាប់ហើយ។ មិនបាច់ត្រូវការបន្ទប់ល្អពេកទេ ប៉ុន្តែវាក៏មិនគួរបែបនេះដែរ”។

ជាមួយគ្នានេះ ពលករម្នាក់ក្នុងចំណោមនោះបាននិយាយថា ពួកគេរស់នៅក្នុងកន្លែងសើម និងចង្អៀតបែបនេះ គឺមិនអាចទទួលយកបានឡើយ។

គួរឲ្យដឹងថា កន្លែងសម្រាប់ដាក់មនុស្សដាច់ពីគេខាងលើ គឺជាពហុកីឡដ្ឋាន Chang International Circuit Stadium។ ទោះជាយ៉ាងណា ក្រោយមកអភិបាលខេត្ត Buriram ក៏បានសុំអភ័យទោសចំពោះបញ្ហានេះដែរ។ លោកបាននិយាយថា មន្រ្តីមានពេលតិចសម្រាប់រៀបចំ មុនពេលពួកគេមកដល់៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់