• 2020-03-11 00:53:11
  • ព័ត៌មាន

ក្តៅៗ! រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស ធ្វើតេស្តរកឃើញវីរុសកូរ៉ូណា

  • 2020-03-11 00:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាសមាជិកសភាអភិរក្ស លោកស្រី Nadine Dorries មានឲ្យដឹងថា លោកស្រីត្រូវបានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណា។

លោកស្រី Nadine Dorries

ទោះជាយ៉ាងណា លោកស្រី Dorries ដែលជាសមាជិកសភាអង់គ្លេសដំបូងបង្អស់ដែលធ្វើតេស្តវិជ្ជមាន បាននិយាយថា លោកស្រីបានអនុវត្តតាមការប្រុងប្រយ័ត្នទាំងអស់ បន្ទាប់ពីបានរកឃើញវីរុសកូរ៉ូណា ហើយក៏ញែកខ្លួនចេញពីគេ នៅផ្ទះ។

គួរឲ្យដឹងថា រហូតមកទល់ពេលនេះ ចក្រភពអង់គ្លេសកើតមានករណីឆ្លងវីរុសកូរ៉ូណាសរុប ៣៨២ករណីហើយ និងមានមនុស្សស្លាប់ចំនួន ៦នាក់ទៀតផង។

យ៉ាងណាមិញ លោកស្រី Dorries បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីភ្នាក់ងាររដ្ឋាភិបាល Public Health England បានចាប់ផ្តើមស្វែងរកមនុស្សដែលធ្លាប់បានទាក់ទងជាមួយលោកស្រី។ មិនតែប៉ុណ្ណោះ លោកស្រីកំពុងព្រួយបារម្ភម្តាយអាយុ ៨៤ឆ្នាំរបស់ខ្លួន ដែលរស់នៅជាមួយគ្នា ហើយចាប់ផ្តើមមានអាការៈក្អក នៅថ្ងៃអង្គារនេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី