• 2020-03-11 02:46:14
  • ព័ត៌មាន

ស្ត្រីម្នាក់ប៉ះពាល់ផ្ទាល់ជាមួយស្រ្តីជនជាតិអង់គ្លេសឆ្លងវីរុស ត្រូវដាក់ក្នុងបន្ទប់ដោយឡែកលើនាវា

  • 2020-03-11 02:46:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រីជនជាតិអង់គ្លេសម្នាក់ដែលនៅដិតដល់ជាមួយនឹងស្ត្រីជនជាតិអង់គ្លេសដែលឆ្លងវីរុសកូរ៉ូណា ត្រូវបានដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែកនៅលើនាវា ដើម្បីធ្វើការតាមដាន និង រក្សានូវសុវត្ថិភាពមនុស្សដែលនៅលើនាវាទាំង ៦៤នាក់ ដែលក្នុងនោះរួមមាន អ្នកដំណើរ ៣០ នាក់ រួម ជាមួយនិង បុគ្គលិកបំរើការនាវា ៣៤ នាក់។

ឯកឧត្ដម ម៉ម ប៊ុនហេង ថ្លែងនៅសន្និសីទសារព័ត៌មានស្តីពីជំងឺកូវីដកាលពី១០ មីនា ២០២០ ម្សិលមិញ

យោង​តាម​រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង មានប្រសាសន៍ថាស្ត្រីជាអ្នកដំណើរតាមនាវាឈ្មោះ Viking Cruise Journey ចេញពីកំពង់ផែ My Tho នៃទីក្រុងហូជីមិញ សំដៅមកទីក្រុងភ្នំពេញ តាមរយៈចូវដុក ក្អមសំណរ និងហួសទៅចូលចតប្រហែលជាម៉ោង៤ និង៣០នាទីរសៀល នៅចំណតនាវានៃទីរួមខេត្តកំពង់ចាម ត្រូវ​បាន​ធ្វើ​តេស្ដ​រក​ឃើញ​មានវិជ្ជមានវីរុសកូវីដ១៩។ ស្ត្រីជនជាតិអង់គ្លេសរូបនោះ ត្រូវ​បាន​បន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីព្យាបាល និងតាមដានសុខភាព។ ទន្ទឹមនឹងនោះ មានស្រ្តីជនជាតិអង់គ្លេសម្នាក់ទៀតដែលជិតដិតជាមួយស្ត្រីជនជាតិអង់គ្លេសមានវីរុសកូវីដ១៩រូបនេះ មានលទ្ធផលតេស្តអវិជ្ជមាន ដែលបុគ្គលរូបនេះ ត្រូវបានដាក់ឲ្យនៅក្នុងបន្ទប់ដាច់ដោយឡែកនៅលើនាវា។

ជាមួយគ្នាដែរ មនុស្សនៅលើនាវាទាំងអស់មិនត្រូវបានអនុញ្ញាត្តិអោយចុះពីលើនាវា លុះណាតែបានទទួលលទ្ធផលនៃសំណាកវិភាគពីវិទ្យាស្ថានប៉ាស្ទ័រ និង ការឆ្លើយតបពីមន្ទីសុខាភិបាលខេត្តកំពង់ចាម និង ក្រសួងសុខាភិបាល៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ ក្រសួងព័ត៌មាន អត្ថបទ ៖​ Art

មតិយោបល់
អត្ថបទថ្មី