- 2020-03-14 01:00:00
- ព័ត៌មាន
មកដឹង អត្ថប្រយោជន៍ដល់សុខភាព ៧យ៉ាង ពីការហូបបន្លែធម្មជាតិ
- 2020-03-14 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង អត្ថប្រយោជន៍ដល់សុខភាព ៧យ៉ាង ពីការហូបបន្លែធម្មជាតិ
ចន្លោះមិនឃើញ
ប្រជាជនបច្ចុប្បន្ន កំពុងព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាព បន្ទាប់ពីបន្លែ-ផ្លែឈើភាគច្រើន ប្រើជាតិគីមី ដើម្បីពន្លឿនការលូតលាស់ ដើម្បីប្រជែងតម្លៃលើទីផ្សារ។ ពេលខ្លះ បន្លែ-ផ្លែឈើគីមីទាំងនោះ បានបន្លំថារបស់ធម្មជាតិដែរ ធ្វើឲ្យអ្នកទិញពិបាកទុកចិត្ត។ ការបរិភោគបន្លែ-ផ្លែឈើ ធម្មជាតិមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់ប្រជាជន ដែលមិនគួរមើលរំលង។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដល់សុខភាព ៧យ៉ាង ពីការហូបបន្លែធម្មជាតិ៖
១. ជួយដល់សុខភាពទូទៅឲ្យកាន់តែប្រសើរ
ដោយសារតែបន្លែ-ផ្លែឈើធម្មជាតិមិនមានប្រើប្រាស់ថ្នាំគីមី ដូច្នេះវានឹងមិនមានសារធាតុពុលណាមួយដែលអាចប៉ះពាល់ដល់សុខភាពនោះទេ។ ការប្រើប្រាស់បច្ចេកទេសធម្មជាតិដូចជា ជីលាមកសត្វដើម្បីជីជាតិដល់ដី បន្លែ-ផ្លែឈើធម្មជាតិធ្វើឲ្យអ្នកបរិភោគមានសុខភាពល្អ ជៀសផុតពីគ្រោះថ្នាក់ផ្សេងៗពីថ្នាំគីមី។
២. បង្កើនអង់ទីប៊ីយ៉ូទិកប្រឆាំងបាក់តេរី
មនុស្សជាទូទៅងាយនឹងរងគ្រោះដោយសារបញ្ហាសុខភាព និងជំងឺផ្សេងៗប្រសិនបើការបរិភោគមិនបានត្រឹមត្រូវ។ នៅក្នុងបន្លែ-ផ្លែឈើធម្មជាតិសម្បូរទៅដោយអង់ទីប៊ីយ៉ូទិកដែលជួយប្រឆាំងនឹងបាក់តេរីផ្សេងៗដែលអាចបង្កជាជំងឺដល់មនុស្ស។
៣. បង្កើនប្រព័ន្ធភាពស៊ាំ
បន្លែ-ផ្លែឈើធម្មជាតិសម្បូរទៅដោយគុណភាព និងវីតាមីនខ្ពស់រួមជាមួយនឹងជាតិរ៉ែដែលជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយកាន់តែរឹងមាំ។
៤. មិនបារម្ភពីការពុលចំណីអាហារ
មានកត្តាជាច្រើនដែលអាចបណ្ដាលឲ្យមនុស្សមានអាការពុលចំណីអាហារ ធ្វើឲ្យឈឺរាករូស និងក្អួតជាដើម។ ភាគច្រើននៃការពុលអាហារ បណ្ដាលមកពីការប្រើប្រាស់ជាតិគីមីច្រើនលើសលប់ទៅបន្លែ។ ដូច្នេះជាមួយបន្លែ-ផ្លែឈើធម្មជាតិ វាមិនមានប្រើជាតិគីមីនោះទេ ហើយយើងក៏មិនបារម្ភពីការពុលអាហារដែរ។
៥. ជួយការពារបរិស្ថាន
ដោយសារបន្លែ-ផ្លែឈើធម្មជាតិ មិនមានប្រើប្រាស់ជាតិគីមី ដូច្នេះការបំពុលទឹក, ខ្យល់ និងដី មានកម្រិតតិចតួចបំផុត។ ការដាំបន្លែធម្មជាតិ កាត់បន្ថយផលប៉ះពាល់ដល់សុខភាពរយៈពេលវែងដែលបណ្តាលមកពីការបំពុលខ្យល់ ទឹកនិងដី។
៦. សម្បូរសារធាតុចិញ្ចឹមសំខាន់ៗ
បន្លែ-ផ្លែឈើធម្មជាតិ គឺល្អសម្រាប់សុខភាពរបស់អ្នក។ ការស្រាវជ្រាវបង្ហាញថាផ្លែឈើនិងបន្លែធម្មជាតិ មានសារជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់, វីតាមីន C កាល់ស្យូម, ជាតិដែក, ក្រូមីញ៉ូម និងម៉ាញ៉េស្យូម។
ដើម្បីចូលរួមថែរក្សាសុខភាពសាធារណៈជន ឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា បានបោះជំហានថ្មីមួយទៀតដោយងាកមកជួយរកទីផ្សារឲ្យផលិផលកសិករខ្មែរវិញម្តង តាមរយៈបង្កើត ផ្សារកសិផលធម្មជាតិ ដែលគ្រោងបើកជាផ្លូវការនាពាក់កណ្តាលខែនេះ ពោលគឺ ថ្ងៃទី១៥ មីនា ២០២០ ក្នុងផ្សារទំនើប អូឡាំព្យារ។
"ផ្សារកសិផលធម្មជាតិ" ថ្មីនេះ នឹងប្រមូលយកផលិតផលកសិកម្មពីកសិករខ្មែរនៅ តាមបណ្តាខេត្តចំនួន ១៨ខេត្តទូទាំងកម្ពុជា បន្ទាប់ពីបានចុះពិនិត្យមើលដោយផ្ទាល់ពី របៀបដាំដុះរបស់ពួកគាត់ថាពិតជាធានាសុវត្ថិភាព គ្មានការប្រើប្រាស់គីមីប៉ះពាល់សុខភាពប្រាកដមែន ។ មិនតែប៉ុណ្ណោះ មុនសម្រេចវេចខ្ចប់ដាក់លក់លើទីផ្សារជាក់ស្តែង ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ក៏មានក្រុមការងារបច្ចេកទេសត្រួតពិនិត្យសុវត្ថិភាពបន្លែ មួយតង់ទៀត ដែលក្រុមការងារនេះត្រូវបានបណ្ដុះបណ្ដាលជំនាញនៅមជ្ឈមណ្ឌលត្រួតពិនិត្យប្រមូលផ្ដុំគុណភាព ឧបត្ថម្ភដោយ ជប៉ុន និងបណ្ដុះបណ្ដាល បច្ចេកទេស លក្ខណៈ ស្តង់ដារ ពី ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ប្រទេស ជប៉ុន ហៅ កាត់ (JICA) ទទួល ស្គាល់ ដោយ ក្រសួងកសិកម្ម ។
ក្រៅពីអនាម័យខ្ពស់ សេវាល្អ និងរហ័សទាន់ចិត្ត ក៏ជាចំណុចខ្លាំងមួយទៀតរបស់ផ្សារកសិផលធម្មជាតិនេះដែរ។ ក្រោយបើកដំណើរការជាផ្លូវការនាខែក្រោយនេះ អតិថិជនអាចកុម្ម៉ង់ទិញបន្លែយ៉ាងងាយស្រួល តាមរយៈ ការទូរសព្ទកុម្ម៉ង់ ទូរសព្ទ ០១១ ៤៤៤ ៤៤៤ , តាមវិបសាយ, និង កម្មវិធីទូរសព្ទ បន្ទាប់មកក្រុមការងារ នឹងដឹកជូនដោយឥតគិតថ្លៃ ក្នុងចន្លោះពេលតែ ២០នាទីប៉ុណ្ណោះ ៕