- 2020-03-17 01:08:57
- ព័ត៌មាន
អ្នកគ្រូបង្រៀនក្មេងៗឲ្យលាងដៃនឹងសាប៊ូ ដោយបង្ហាញការពិសោធន៍ស្តែងៗ សូម្បីមនុស្សធំក៏ភ្ញាក់ផ្អើល (វីដេអូ)
- 2020-03-17 01:08:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគ្រូបង្រៀនក្មេងៗឲ្យលាងដៃនឹងសាប៊ូ ដោយបង្ហាញការពិសោធន៍ស្តែងៗ សូម្បីមនុស្សធំក៏ភ្ញាក់ផ្អើល (វីដេអូ)
ចន្លោះមិនឃើញ
ចំពោះមនុស្សពេញវ័យ យើងបានរៀនសូត្រ និងយល់ដឹងច្រើនអំពីការលាងសម្អាតដៃជាមួយសាប៊ូ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា ឬកូវីដ១៩។ ប៉ុន្តែការពន្យល់ឲ្យក្មេងៗយល់អំពីបញ្ហានេះ អាចរៀងពិបាកបន្តិច។
ផ្ទុយទៅវិញ អ្នកគ្រូថ្នាក់មត្តេយម្នាក់ បានបង្រៀនកូនសិស្សរបស់នាង ឲ្យចេះលាងដៃនឹងសាប៊ូ ដោយលើកយកការពិសោធន៍ស្តែងៗមួយ ឲ្យពួកគេបានឃើញផ្ទាល់ភ្នែកតែម្តង។
អ្នកគ្រូឈ្មោះ Amanda Lorenzo ជាគ្រូបង្រៀនថ្នាក់មត្តេយនៅក្នុងទីក្រុង Miami រដ្ឋ Florida បានយកម្រេចខ្មៅចាក់ចូលទៅក្នុងទឹក លើចានស្នោរមួយ។ បន្ទាប់មក នាងបានឲ្យសិស្សជ្រលក់ដៃចូលទៅក្នុងទឹកនោះ ទាំងមិនទាន់បានលាងដៃ ដើម្បីចង់ដឹងថាម្រេចទាំងនោះផ្លាស់ទីឬក៏អត់។ ប៉ុន្តែម្រេចទាំងនោះមិនបានកម្រើកទៅណាឡើយ។ ដោយឡែក នៅពេលដែលសិស្សខាងលើ ជ្រលក់ដៃជាមួយសាប៊ូ ហើយជ្រលក់ចូលទៅក្នុងទឹកលើចាននោះវិញ ស្រាប់តែម្រេចរត់ចេញឆ្ងាយពីម្រាមដៃតែម្តង៕
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖