• 2020-03-17 01:20:53
  • ព័ត៌មាន

ចិនធ្លាក់ចុះចំនួនអ្នកឆ្លងថ្មីមកត្រឹម ១៦នាក់ ខណៈកូរ៉េខាងត្បូងគ្រប់គ្រងបានមកនៅ ៧៤នាក់

  • 2020-03-17 01:20:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​មីនា​ថា ចិនដីគោក​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូ​ណាកូ​វីដ​១៩​ថ្មី​ចំនួន​១៦​ករណី សម្រាប់​ថ្ងៃអាទិត្យ​​ដោយ​ចុះ​ពី​ចំនួន​២០​កាល​ពី​មួយ​ថ្ងៃមុន​។​

​ចំនួន​នេះ​នាំ​ឲ្យ​អ្នក​កើតកូ​វីដ​១៩​នៅ​ចិន​តាំងពី​ដើម​ឆ្នាំ​មក​ឡើងដល់​៨០.៨៦០​នាក់​។​ ​ចំណែក​ចំនួន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​នេះ​នៅ​ចិន​បាន​ឡើងដល់​៣.២១៣​នាក់​គិត​ត្រឹម​ចុង​ថ្ងៃអាទិត្យ ដោយ​កើនឡើង​១៤​នាក់​ពី​ចំនួន​សរុប​កាល​ពី​មួយ​ថ្ងៃមុន​។​ ​នៅ​កូរ៉េ​ខាងត្បូង​ឯណោះ​វិញ មាន​សេចក្តីរាយការណ៍​ថា មាន​ការឆ្លង​ថ្មី​ចំនួន​៧៤​ករណី​កាលពី​ថ្ងៃ​ចន្ទ ដោយ​ចុះ​ពីមួយថ្ងៃ​មុន​បន្តិច​។​សរុប កូរ៉េ​ខាងត្បូង​មាន​អ្នក​​ឆ្លង​៨.២៣៦​នាក់​។​

​កូរ៉េខាងត្បូង​ក៏​បាន​រាយការណ៍​អ្នក​ជំងឺ​ជា​ចេញពី​ពេទ្យ​ចំនួន​៣០៣​នាក់​បន្ថែម ដែល​សរុប​តាំងពី​មុន​មក​មាន​អ្នក​ជំងឺជា​ចេញពី​ពេទ្យ​ចំនួន​១.១៣៧​នាក់​៕​

ប្រភព ៖ rasmeinews

មតិយោបល់