• 2020-03-18 00:38:32
  • ព័ត៌មាន

ម៉ាឡេស៊ី រកឃើញអ្នកស្លាប់ពីរនាក់ដំបូង ដោយសារកូវីដ១៩!

  • 2020-03-18 00:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកជំងឺកូវីដ១៩ ពីរនាក់នៅក្នុងប្រទេសម៉ាឡេស៊ិ បានស្លាប់នៅថ្ងៃអង្គារ ទី១៧ ខែមីនា ដោយក្នុងនោះមានបុរសម្នាក់ ទើបតែត្រលប់មកពីចូលរួមពិធីសាសនាអ៊ីស្លាម Sri Petaling ដែលជាហេតុបង្កឲ្យករណីឆ្លងកើនឡើងជាង ៤០០ករណីនៅក្នុងប្រទេស។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោក Adham Baba បាននិយាយថា បុរសវ័យ៣៤ឆ្នាំខាងលើ ដែលគេស្គាល់ថាជាករណីទី១៧៨ បានចូលរួមពិធីសាសនាដ៏ធំ នៅឯវិហារអ៊ីស្លាម Masjid Jamek ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ ទី១ ខែមីនា នៅក្នុងទីក្រុង Kuala Lumpur។

អ្នកជំងឺទី១៧៨ខាងលើ បានក្តៅខ្លួននៅថ្ងៃទី០៥ ខែមីនា រួចធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ Permai Hospital ក្នុងរដ្ឋ Johor។ បន្ទាប់មក ស្ថានភាពរបស់គេកាន់តែអាក្រក់ ហើយក្រោយមកគេក៏បានស្លាប់នៅឯមន្ទីរពេទ្យ Sultanah Aminah Hospital នៅថ្ងៃអង្គារ។

ដោយឡែកអ្នកជំងឺម្នាក់ទៀតមានអាយុ ៦០ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាករណីទី៣៥៨៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់