• 2020-03-18 01:23:51
  • ព័ត៌មាន

ត្រឹមមួយថ្ងៃ! មានអ្នកឆ្លង Covid-19 ៣០នាក់នៅថៃ ភាគច្រើននៅទីក្រុងបាងកក

  • 2020-03-18 01:23:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថៃ​បាន​រាយការណ៍​ការឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​៣០​នាក់​បន្ថែម​ទៀត​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​មីនា នាំ​អោយ​ចំនួន​អ្នក​ឆ្លង​វីរុស​កូវី​ដ​១៩​នេះ​នៅ​ថៃ​កើន​ដល់​១៧៧​នាក់​​នេះ​បើ​តាម​លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​សុខាភិបាល​ថៃ​បាន​បញ្ជាក់​ប្រាប់​សន្និសីទ​កាសែត​។​

​ការឆ្លង​ថ្មី​១១​ករណី​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រកួត​កីឡា​ប្រដាល់​ដែល​មាន​មនុស្ស​ចូល​ទស្សនា​ច្រើន​មួយ ខណៈ​ករណី​ឆ្លង​ដទៃទៀត​ជា​អ្នកធ្វើការ​ជិតស្និទ​ជាមួយ​ជន​​បរទេស​។​ ​លោក​លេខា​អចិន្ត្រៃយ៍​បានបញ្ជាក់​ថា ការឆ្លង​ថ្មី​នេះ​៧០​ទៅ​៨០​ភាគរយ​នៅ​ក្រុង​បាងកក​។​

​មកទល់​បច្ចុប្បន្ន ថៃ​មាន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​នេះ​ម្នាក់ និង​៤១​នាក់​បាន​ជា​ចេញពី​មន្ទីរពេទ្យ​៕​

ប្រភព ៖ rasmeinews

មតិយោបល់