• 2020-03-19 01:11:58
  • ព័ត៌មាន

ម៉ាឡេស៊ីបិទព្រំដែន និងអាជីវកម្មភាគច្រើនជិត ២ខែ ក្រោយវីរុសកូរ៉ូណាវាយលុកខ្លាំង

  • 2020-03-19 01:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មេដឹកនាំ​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​មីនា​បាន​ប្រកាស​បិទ​ព្រំដែន​និង​អាជីវកម្ម​ភាគច្រើន​រយៈពេល​៧​សប្តាហ៍​នៅ​ក្នុងប្រទេស​នេះ​ដើម្បី​បន្ថយ​កា​ឆ្លង​រាល​​ដាល​នៃ​វីរុស​កូរ៉ូ​ណាកូ​វីដ​១៩​បន្ទាប់​ពី​ការឆ្លង​វីរុស​នេះ​កើន​ឡើង​ខ្លាំង​។​

​នាយករដ្ឋមន្ត្រី​លោក មុត​យី​ឌី​ន យ៉ាស​ស៊ីន បាន​និយាយថា រាល់​ស្ថាប័ន​សាសនា សាលារៀន អាជីវកម្ម​និង​ការិយាល័យ​រដ្ឋាភិបាល នឹង​ត្រូវ​បិទទ្វារ​ចាប់ពី​ថ្ងៃ​ពុធ​​រហូត​ដល់​ថ្ងៃទី​៣១ ខែ​មីនា​។ រាល់​ការប្រមូលផ្តុំ​ជួបជុំ​មនុស្ស​ច្រើនៗ​នឹង​ត្រូវ​បាន​ហាមឃាត់ ហើយ​មាន​តែ​សេវាកម្ម​ចាំបាច់ ប៉ុណ្ណោះ​ដែល​រួម​មាន​ផ្សារ​ទំនើប ធនាគារ ស្ថានីយ៍​ប្រេងឥន្ធនៈ និង​ឱសថស្ថាន​នឹង​ត្រូវបាន​អនុញ្ញាត​អោយ​បន្ត​បើក​ដំណើរការ​។​ ​លោក បាន​និយាយថា ប្រជាជន​ម៉ាឡេស៊ី​នឹង​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ទៅ​បរទេស​ទេ​ហើយ​ភ្ញៀវទេសចរ​បរទេស​ទាំង​អស់​នឹង​ត្រូវ​ហាមឃាត់​។ ប្រជាជន​​ម៉ាឡេស៊ី​ទាំងអស់ ដែល​ត្រឡប់​មកពី​បរទេស នឹង​ត្រូវ​ស្ថិត​នៅ​ដោយឡែក​ពី​គេ​រយៈពេល​១៤ ថ្ងៃ​។​

​ប្រទេស​ម៉ាឡេស៊ី​គ្រាន់តែ​២​ថ្ងៃ​កន្លងទៅ មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៣១៥​ករណី ដោយ​នាំ​អោយ​មាន​ចំនួន​ករណី​ឆ្លង​សរុប​ចំនួន​៥៥៣​នាក់ ដែល​ជា​ចំនួន​ករណី​ឆ្លង​​ខ្ពស់​ជាង​គេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​នេះ​៕​

ប្រភព ៖ rasmeinews

មតិយោបល់