• 2020-03-19 03:05:14
  • ព័ត៌មាន

កម្ពុជាសម្រេចផ្អាកការធ្វើដំណើរឆ្លងព្រំដែនជាមួយវៀតណាម

  • 2020-03-19 03:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា បានសម្រេចជាផ្លូវការ ស្តីពីការបិទច្រកចេញចូលជាមួយវៀតណាម ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជា ចូលទៅវៀតណាម ហើយក៏មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋវៀតណាម ចូលមកកម្ពុជា។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ហើយទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ។

ក្រសួងការបរទេសកម្ពុជា សរសេរដូច្នេះថា៖ «ក្នុងស្មារតីមិត្តភាពយោគយោល់គ្នា ទាក់ទងនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ កម្ពុជា សូមស្នើឲ្យអាជ្ញាធរវៀតណាម ជូនដំណឹងដល់ពលរដ្ឋវៀតណម កុំឲ្យធ្វើដំណើរមកកម្ពុជាគ្រប់ផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស ក្នុងអំឡុងពេលសុពលភាពនៃការរឹតត្បិតការធ្វើដំណើររបស់ប្រទេសវៀតណាម ដែលបានចូលជាធរមាន ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០»

សូមមើលសេចក្តីលំអិតដូចខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់