/5e732b907c7bf_1584606060_medium.jpg)
- 2020-03-19 08:27:45
- ព័ត៌មាន
រំភើបជំនួស! ពេទ្យចិនរាប់ពាន់នាក់ អាចទៅផ្ទះវិញហើយ ក្រោយប្រយុទ្ធ COVID-19 អស់រាប់ខែ (វីដេអូ)
- 2020-03-19 08:27:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបជំនួស! ពេទ្យចិនរាប់ពាន់នាក់ អាចទៅផ្ទះវិញហើយ ក្រោយប្រយុទ្ធ COVID-19 អស់រាប់ខែ (វីដេអូ)
ចន្លោះមិនឃើញ
បុគ្គលិកពេទ្យមកពីខេត្ត Yunnan បានធ្វើការលើកដៃលាគ្នាជាលើកចុងក្រោយនៅព្រលានយន្ដហោះអន្ដរជាតិ Tianhe ទីក្រុង Wuhan កាលពីថ្ងៃទី ១៨ខែមីនាកន្លងទៅ។ ក្រុមគ្រូពេទ្យ និងជំនួយការសរុប ២ ៥២០នាក់ បានធ្វើដំណើរតាមជើងហោះហើរចំនួន ២២ជើងដើម្បីចាកចេញពីទីក្រុងដែលផ្ទុះវីរុសកូរ៉ូណាឡើង។ ពួកគេត្រូវបានបញ្ជូនមកកាន់ទីក្រុង Wuhan ដើម្បីជួយព្យាបាលអ្នកជំងឺ និងប្រយុទ្ធប្រឆាំងជាមួយវីរុសឆ្លង Covid-19 អស់រយៈពេលជាច្រើន ដោយត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ, មិត្តភក្ដិ និងមនុស្សជាទីស្រឡាញ់។ ឥឡូវនេះ ពួកគេអាចត្រឡប់ទៅផ្ទះវិញហើយ ក្រោយពេលដែលក្រុង Wuhan ធ្លាក់ចុះចំនួនអ្នកឆ្លងរហូតដល់ ០ករណី។ នៅពេលចុះចតទៅដល់ស្រុកកំណើតរបស់ខ្លួនវិញ យន្ដហោះដឹកក្រុមគ្រូពេទ្យទាំងអស់ ត្រូវបានទទួលការបាញ់ទឹកពីលើខ្វែងគ្នា ដើម្បីជាការបង្ហាញការគោរពដឹងគុណចំពោះការលះបង់របស់គ្រូពេទ្យទាំងអស់ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម ៖