• 2020-03-21 10:23:48
  • ព័ត៌មាន

ខ្មែរឥស្លាមទាំង ៧៩នាក់បានធ្វើតេស្ត កូវីដ-១៩ រួចអស់ហើយ

  • 2020-03-21 10:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្មែរឥស្លាមទាំង៧៩នាក់ដែលត្រលប់មកពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ីបានធ្វើតេស្តកូវីដ-១៩រួចអស់ហើយ។នេះបើតាមការបញ្ជាក់ពីឯកឧត្ដមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ថ្លែងក្នុងសន្និសីទសារព័ត៌មានទាក់ទងផលប៉ៈពាល់មេរោគកូវីដ-១៩ មកលើសហគមន៍ឥស្លាមនៅកម្ពុជា នៅរសៀលថ្ងៃទី២១ មីនា ឆ្នាំ២០២០ នេះ។

ឯកឧត្ដមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ថ្លែងក្នុងសន្និសីទសារព័ត៌មាន

ឯកឧត្តមបញ្ជាក់បន្ថែមថា ខ្មែរឥស្លាមទាំង៧៩នោះមកពី ៩ រាជធានី-ខេត្តនៅកម្ពុជាបានទៅចូលរួមបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី។ ក្នុងចំណោមមនុស្សទាំង៧៩នោះ មាន២៣នាក់ បានឆ្លងវីរុសកូវីដ-១៩ និងបានធ្វើតេស្តមនុស្ស ដែលទាក់ទងជាមួយអ្នកវិជ្ជមានមានជាង៣០០នាក់ រកឃើញមនុស្សដែលឆ្លងកូវីដ-១៩ មានចំនួន៥នាក់ផ្សេងទៀត។

សន្និសីទសារព័ត៌មានទាក់ទងផលប៉ៈពាល់មេរោគកូវីដ-១៩ មកលើសហគមន៍ឥស្លាមនៅកម្ពុជា នៅរសៀលថ្ងៃទី២១ មីនា ឆ្នាំ២០២០ នេះ។

សព្វថ្ងៃខ្មែឥស្លាមដែលមានវិជ្ជមានកូវីដ-១៩ ទាំងអស់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយ៉ាងយកចិត្តទុកដាក់បំផុតពីពេទ្យជំនាញរបស់កម្ពុជាដែលប្រចំានៅតាមមន្ទីរពេទ្យនានារបស់ក្រសួងសុខាភិបាល៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់