• 2020-03-24 03:57:20
  • ព័ត៌មាន

ឪពុកខ្លាចកូនគ្រោះថ្នាក់ បង្កើតប្រអប់សុវត្ថិភាពដាក់កូនតូចខ្លួន ដើម្បីការពារពីជំងឺកូវីដ១៩ (វីដេអូ)

  • 2020-03-24 03:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសជនជាតិចិនម្នាក់បានបង្កើតប្រអប់សុវត្ថិភាព ដើម្បីការពារកូនតូចរបស់ខ្លួនពីជំងឺកូវីដ១៩ នៅពេលដើរចេញទៅខាងក្រៅ។

ប្រអប់សុវត្ថិភាពដែលអាចឲ្យទារកគេងបាននោះ បានបំពាក់ជាមួយឧបករណ៍បន្សុទ្ធខ្យល់ ដែលបញ្ជូនខ្យល់ច្រោះរួច ចូលទៅខាងក្នុងប្រអប់ ហើយមានស្រោមដៃអនាម័យ ដែលអាចឲ្យឪពុកម្តាយស្ទាបលួងលោមកូនរបស់ពួកគេ ដោយមិនចាំបាច់ប៉ះពាល់ផ្ទាល់។

មិនតែប៉ុណ្ណោះ ប្រអប់សុវត្ថិភាពនេះ ក៏មានបំពាក់ភ្ជាប់ជាមួយនឹងអេក្រង់មួយ ដែលពិនិត្យ និងបង្ហាញពីគុណភាពខ្យល់នៅក្នុងប្រអប់ផងដែរ។ លើសពីនេះ វាក៏បង្ហាញពីដង់ស៊ីតេកាបូនឌីអុកស៊ីត និងសីតុណ្ហភាពនៅខាងក្នុងនោះ។

បុរសជាឪពុកមកពីទីក្រុងសៀងហៃ វ័យ៣០ឆ្នាំ ត្រូវបានគេស្គាល់ឈ្មោះថា Bai Ying ខាងលើ បាននិយាយថា "វាពិតជាងាយស្រួលខ្លាំងណាស់ នៅពេលអ្នកត្រូវការយកកូនទៅកន្លែងណា ដែលគ្មានខ្យល់អាកាសល្អ ដូចជាមន្ទីរពេទ្យជាដើម”។

គួរឲ្យដឹងថា រហូតមកទល់ពេលនេះ មានមនុស្សជិត ៣៥០ ០០០នាក់ហើយបានឆ្លងជំងឺកូវីដ១៩ ហើយក៏មានមនុស្សស្លាប់ប្រមាណ ១៣ ២០០នាក់ផងដែរ នៅទូទាំងពិភពលោក៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់