• 2020-03-25 00:35:14
  • ព័ត៌មាន

កូវីដ១៩៖ អូស្ត្រាលីចេញច្បាប់ថ្មី អនុញ្ញាតឲ្យមនុស្សចូលរួមពិធីមង្គលការ ត្រឹម៥នាក់គត់

  • 2020-03-25 00:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតក្រោមកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ប្រទេសអូស្ត្រាលីបានចេញច្បាប់ថ្មី ដោយអនុញ្ញាតឲ្យមនុស្សច្រើនបំផុត ១០នាក់ប៉ុណ្ណោះ ចូលរួមក្នុងពិធីបុណ្យសព និង ៥នាក់ សម្រាប់ពិធីមង្គលការ។

ជាមួយគ្នានេះ ការធ្វើដំណើរទៅក្រៅប្រភេទភាគច្រើន នឹងត្រូវបានហាមឃាត់ ខណៈទីកន្លែងសាធារណៈជាច្រើនទៀត ក៏នឹងត្រូវបិទផងដែរ។

ច្បាប់ថ្មីដែលបានចូលជាធរមាននៅរំលងអធ្រាត្រ ថ្ងៃពុធ ទី២៤ ខេមីនា នេះ ត្រូវបានបង្កើតឡើង បន្ទាប់ពីចំនួននៃការឆ្លងបានកើនឡើង។ គួរឲ្យដឹងថា រហូតមកទល់ពេលនេះ នៅក្នុងប្រទេសអូស្ត្រាលី មានចំនួនករណីឆ្លងជំងឺកូវីដ១៩ សរុប ២ ១៣៦នាក់ហើយ និងមានអ្នកស្លាប់ ៨នាក់ទៀតផង។

យ៉ាងណាមិញ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានជំរុញឲ្យពលរដ្ឋខ្លួនស្នាក់នៅផ្ទះ លុះត្រាតែមានករណីចាំបាច់បំផុត សឹមចេញពីផ្ទះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី