• 2020-03-25 03:55:40
  • ព័ត៌មាន

ទីក្រុងគោលដៅទេសចរដ៏ល្បី១នៅថៃ ត្រូវបានបិទទាំងស្រុងដើម្បីការពារ Covid-19

  • 2020-03-25 03:55:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​ថៃ បាន​សម្រេច​បិទ​ទីក្រុង​ដែល​ជា​គោលដៅ​ទេសចរ​ដ៏​ល្បីល្បាញ​នៅ​លើ​កោះ​ភូកេត ដើម្បី​ការពារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូរ៉ូណា។

យោង​តាម​អភិបាល​ក្រុង​ភូកេត​លោក Pakkhapong Thawiphat ឲ្យ​ដឹង​ថា​លោក​សម្រេច​ចិត្ត​បិទ​ទីក្រុង​ទាំង​មូល​រហូត​ដល់​ថ្ងៃ​ទី ៣១​ខែ​មីនា។ លោក​បន្ថែម​ថា "ទោះ​ជា​យ៉ាងណា​ក៏​ដោយ ប្រសិន​បើ​ករណី​អ្នក​ឆ្លង​នៅ​តែ​បន្ដ​កើនឡើង​ទៀត គណកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ នឹង​ជួប​ប្រជុំ​ម្ដង​ទៀត​ដើម្បី​ចេញ​វិធានការណ៍​បន្ថែម​ដែល​អាច​រួម​បញ្ចូល​ទាំង​ការ​ហាម​ឃាត់​ប្រជាជន​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​រហូត​ដល់​ស្ថានភាព​ប្រសើរ​ឡើងវិញ។” លោក Pakkhapong បាន​បញ្ជា​ឲ្យ​ទីតាំងដែលមានហានិភ័យខ្ពស់ទាំងអស់រួមទាំងកន្លែងកម្សាន្ត និងហាងលក់ទំនិញនានាដើម្បីបិទ ខណៈដែលឱ្យភោជនីយដ្ឋាន និងអ្នកលក់ចំណីអាហារ​ទាំង​អស់ លក់​តែ​របស់​ខ្ចប់​សម្រាប់​អតិថិជន។

គួរ​ឲ្យ​ដឹង​ថា ការ​បិទ​ក្រុង​ភូកេត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​ការ​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន ៩​នៅ​លើ​កោះ​ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​ឡើង​ដល់ ២៦​នាក់៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី