• 2020-03-25 09:31:49
  • ព័ត៌មាន

សម្តេចតេជោហ៊ុនសែន ទទួលរ៉ាប់រងគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំង COVID-19 ជាង៤០០នាក់

  • 2020-03-25 09:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូពេទ្យស្ម័គ្រចិត្តក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនិងជម្ងឺរាតត្បាត COVID-19 ប្រមាណជា ៤២២នាក់នឹងត្រូវទទួលបានការរ៉ាប់រងទាំងស្រុងពីសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបគ្រូពេទ្យស្ម័គ្រចិត្ត នៅព្រឹកថ្ងៃទី២៥ ខែមីនា សម្តេចតេជោបានមានប្រសាសន៌ថា គ្រូពេទ្យស្ម័គ្រចិត្តទាំងអស់នឹងទទួលបានថវិកា ១លានរៀល សំរាប់ថ្ងៃដំបូងនៃការចាប់ផ្តើមបេសកកម្ម បន្ទាប់មក ពួកគាត់នឹងទទួលបានថវិកាចំនួន ១លាន២សែន ក្នុង១ខែ ដែលនេះគឺជាថវិការឧបត្ថម្ភដោយផ្ទាល់ពីគ្រួសាររបស់សម្តេច។ គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលនឹងផ្តល់ជូនគ្រូពេទ្យស្ម័គ្រចិត្តចំនួន៨ម៉ឺនរៀល ក្នុង១ថ្ងៃ សម្រាប់ពេលហ្វឹកហាត់ និង ១៤ម៉ឺនរៀលក្នុងពេលចេញប្រតិបត្តិការ ដូចគ្រូពេទ្យធម្មតាដែរ៕

ប្រភព ៖ ហ្វេសប៊ុកផ្លូវការសម្តេចតេជោហ៊ុនសែន

អត្ថបទ ៖ Art

មតិយោបល់