- 2020-03-25 14:36:45
- ព័ត៌មាន
អ្នកឆ្លងកូវីដ១៩ នៅកម្ពុជា កើនដល់ ៩៦នាក់ ឯអ្នកជាសះស្បើយ កើនដល់ ១០នាក់
- 2020-03-25 14:36:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកឆ្លងកូវីដ១៩ នៅកម្ពុជា កើនដល់ ៩៦នាក់ ឯអ្នកជាសះស្បើយ កើនដល់ ១០នាក់
ចន្លោះមិនឃើញ
ចំនួនអ្នកផ្ទុកវីរុសកូវីដ១៩ បានកើនឡើង ៥អ្នកថែមទៀត គិតត្រឹមយប់ថ្ងៃទី២៥ ខែមីនានេះ ដែលធ្វើឲ្យចំនួនសរុបកើនដល់ ៩៦នាក់។ យ៉ាងណាក្ដី ចំនួនអ្នកជាសះស្បើយ ក៏បានកើនឡើង ៤នាក់ផងដែរ សរុប ១០នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាយប់ថ្ងៃទី២៥ ខែមីនានេះ។
៥ករណីថ្មីនេះ គឺកើតលើបុរសបារាំង ២នាក់នៅខេត្តព្រះសីហនុ ដូចដែលសម្ដេចហ៊ុន សែន បានប្រកាសកាលពីព្រឹកមិញ និង៣ករណីទៀត គឺមាន១ករណីនៅភ្នំពេញ ១ករណីនៅខេត្តកណ្ដាល និង១ករណីទៀតនៅខេត្តសៀមរាប។
អានសេចក្ដីប្រកាសទាំងស្រុងរបស់ក្រសួងសុខាភិបាល ខាងក្រោមនេះ៖