- 2020-03-26 02:01:35
- ព័ត៌មាន
ក្នុងមួយថ្ងៃ! អ្នកឆ្លងវីរុសនៅអាមេរិកមានជាង ១ម៉ឺននាក់ កើនឡើងខ្លាំងគួរឲ្យកត់សម្គាល់
- 2020-03-26 02:01:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុងមួយថ្ងៃ! អ្នកឆ្លងវីរុសនៅអាមេរិកមានជាង ១ម៉ឺននាក់ កើនឡើងខ្លាំងគួរឲ្យកត់សម្គាល់
ចន្លោះមិនឃើញ
ត្រឹមរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ចំនួនអ្នកឆ្លងថ្មីនៃវីរុស Covid-19 នៅសហរដ្ឋអាមេរិក បានកើនឡើងរហូតដល់ជាង ១ម៉ឺនករណី ខណៈដែលអ្នកស្លាប់ជិត ២០០នាក់។
យោងតាមនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងអាមេរិក (US CDC) ឲ្យដឹងកាលពីថ្ងៃពុធថា ចំនួនអ្នកឆ្លងថ្មីមានរហូតដល់ ១១ ០៥៩ករណី ដែលនាំឲ្យករណីសរុបឡើងដល់ ៦០ ៦៥៣ករណី។ ចំណែកឯអ្នកស្លាប់ក្នុងមួយថ្ងៃមានដល់ ១៩៣នាក់ ដែលនាំឲ្យអ្នកស្លាប់សរុប ៧៣៧នាក់ទូទាំងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា រដ្ឋញូវយ៉កជាកន្លែងដែលមានករណីឆ្លងច្រើនជាងគេបំផុតដែលមានជាងពាក់កណ្ដាលនៃចំនួនអ្នកឆ្លងសរុប៕