• 2020-03-26 03:02:21
  • ព័ត៌មាន

វៀតណាមយកផ្សារបោះបង់ចោលមួយ ធ្វើកន្លែងដាក់អ្នកមកពីកម្ពុជាឲ្យនៅដាច់ដោយឡែក

  • 2020-03-26 03:02:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារទំនិញ​រួច​ពន្ធ​មួយ​កន្លែង​ដែល​បាន​បិទ​ទ្វារ​ជាង ៥​ឆ្នាំ​មក​ហើយ នៅ​ក្នុង​សង្កាត់ Moc Bai ជាប់​ព្រំដែន​បាវិត ត្រូវ​បាន​កែ​ប្រែ​ជា​កន្លែង​សម្រាប់​ដាក់​ពលរដ្ឋ​វៀតណាម​មក​ពីកម្ពុជា​ឲ្យ​នៅ​ដោយ​ឡែក ១៤​ថ្ងៃ​សិន ការពារ​ការ​ឆ្លង​វីរុស​កូរ៉ូណា។

ក្នុង​រយៈ​ពេល ៤​ថ្ងៃ​ចុង​ក្រោយ​នេះ អាជ្ញាធរ​វៀតណាម បាន​ធ្វើ​ការ​សម្អាត​ក្នុង​ផ្សារ និង​ជួស​ជុល​ប្រព័ន្ធ​ភ្លើង និង​កង្ហារ​សម្រាប់​ត្រៀម​ដាក់​ពលរដ្ឋ​វៀតណាម​មក​ពី​កម្ពុជា​ឲ្យ​នៅ​ដាក់​ដោយ​ឡែក។ វៀតណាម​បាន​ធ្វើ​ការ​បិទ​ច្រក​ព្រំដែន​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ដោយ​មិន​អនុញ្ញាត​ឲ្យ​ជន​បរទេស​ចូល​ប្រទេស​របស់​ខ្លួន​ឡើយ ភ័យ​ខ្លាច​ចម្លង​វីរុស Covid-19។ ប៉ុន្តែ​សម្រាប់​ជនជាតិ​វៀតណាម​វិញ អាច​ចូលក្នុងប្រទេសបាន ប៉ុន្តែ​ត្រូវ​ទាមទារ​ឲ្យ​ធ្វើ​ការ​ប្រកាស​សុខភាព និង​នៅ​ដោយ​ឡែក​ពី​គេ ១៤​ថ្ងៃ​ក្នុង​ផ្សារ​ខាង​លើ​សិន។ អាជ្ញាធរ​ព្រំដែន​ឲ្យ​ដឹង​ថា ជាធម្មតា​មាន​អ្នក​ឆ្លង​កាត់​ច្រកព្រំដែន​នេះ​ជាង ៥ ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​ចាប់​តាំង​ពី​ផ្ទុះ​វីរុស​មក អាជ្ញាធរ​បាន​ដាក់​មនុស្ស​ជាង ១​ពាន់​នាក់​ហើយ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។

គិត​មក​ត្រឹម​ថ្ងៃ​នេះ វៀតណាម​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន ១៤១​នាក់​ហើយ​ទូទាំង​ប្រទេស ដោយ​មិន​មាន​អ្នក​ស្លាប់​នៅ​ឡើយ​ខណៈ​ដែល ១៧​នាក់​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជា​សះស្បើយ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់