• 2020-03-26 07:39:28
  • ព័ត៌មាន

ម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេស មកយកពលរដ្ឋខ្លួន ១១១នាក់ ពីកម្ពុជា

  • 2020-03-26 07:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿង មកទទួលជនជាតិខ្លួន១១១ ដែលជាប់នៅកម្ពុជា។ ពួកគេ ជាប់នៅកម្ពុជា មិនអាចធ្វើដំណើរតាមជើងហោះបាន ដោយសារតែម៉ាឡេស៊ី លុបជើងហោះហើរទាំងអស់ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបង្ហោះព័ត៌មាននេះ លើទំព័រហ្វេសបុករបស់លោក នៅថ្ងៃទី២៦ ខែមីនា។ លោក អះអាងថា កម្ពុជា ក៏បានសម្របសម្រួលឲ្យពលរដ្ឋខ្មែរ៦នាក់ ដែលជាប់នៅម៉ាឡេស៊ី បានធ្វើដំណើរតាមយន្តហោះពិសេសនោះ ត្រឡប់មកកម្ពុជាវិញដែរ។

ដើម្បីធានាសុវត្ថិភាព ពលរដ្ឋទាំង៦នាក់នោះបានទៅធ្វើតេស្តនៅមន្ទីរពេទ្យចាក់អង្រែពេលមកដល់ភ្លាម។រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein ក៏បានទូរស័ព្ទមកខ្ញុំដើម្បីម៉្យាង អរគុណយើងចំពោះការសម្រួលមាតុភូមិនិវត្តន៏របស់ពលរដ្ឋគាត់ផង ហើយម៉្យាងក៏ឆ្លៀតឱកាសពិភាក្សាគ្នាអំពីការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងវីរុស covid-19 ការរឹតចំណងទាក់ទងទ្វេភាគី និងកិច្ចសហការក្នុងក្របខណ្ឌអាស៊ានផង។

ខ្ញុំក៏បានជូនពរសារជាថ្មីជូនលោក Hussein ដែលបានឡើងកាន់តំណែងថ្មីនេះកាលពីថ្ងៃទី 9 មិនាកន្លងទៅ អរគុណគាត់ចំពោះការអនុញ្ញាតឲ្យពលករខ្មែរបានដោយសារយន្តហោះពិសេសរបស់គាត់ ហើយបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនិងពហុភាគី។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់