• 2020-03-30 00:40:55
  • ព័ត៌មាន

ថៃ សម្រេចបិទខេត្តមួយ រយៈពេល១ខែ

  • 2020-03-30 00:40:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អភិបាលខេត្តភូកេត (Phuket) ប្រទេសថៃ បានចេញបទបញ្ជាហាមឃាត់ប្រជាជន និងយានយន្ត ពីការចាកចេញ និងចូលខេត្តរបស់ខ្លួន ខណៈខេត្តនេះមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦ករណីទៀត សរុប ៥៣ករណី។

ដោយមានការយល់ព្រមពីគណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងខេត្ត អភិបាលខេត្តភូកេត លោក Pakkapong Taweepat ទទួលបន្ទុកស្ថានភាពបន្ទាន់ក្នុងខេត្ត បានបញ្ជាឲ្យបិទរាល់ច្រកចេញចូលក្នុងខេត្ត លើកលែងតែការធ្វើដំណើរតាមផ្លូវអាកាស ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទ ទី៣០ ខែមីនា រហូតដល់ ថ្ងៃទី៣០ ខែមេសា ឬរហូតដល់ការជូនដំណឹងបន្ថែមទៀត។

ស្ថិតក្រោមបទបញ្ជានេះ ប្រជាពលរដ្ឋ និងយានយន្តគ្រប់ប្រភេទ ត្រូវបានហាមឃាត់មិនឲ្យចូល និងពីខេត្តឡើយ លើកលែងតែអ្នកដឹកជញ្ជូនម្ហូបអាហារ និងរបស់របរសំខាន់ៗ ប្រេងឥន្ធនៈ សំភារៈសំណង់ ឧបករណ៍វេជ្ជសាស្រ្ត រថយន្តប្រតិបត្តិការសង្គ្រោះ រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តរដ្ឋ។

ការហាមឃាត់នេះដែរក៏ត្រូវបានដាក់លើប្រជាជន និងនាវាគ្រប់ប្រភេទពីការចូល និងចាកចេញពីខេត្ត តាមរយៈកំពង់ផែអន្តរជាតិ លើកលែងតែកប៉ាល់ដឹកទំនិញ។ នៅពេលបញ្ចប់ប្រតិបត្តិការរបស់ពួកគេ កប៉ាល់ដឹកទំនិញ និងនាវិកទាំងអស់ដែលមិនត្រូវបានអនុញ្ញាតឲ្យចុះចត ត្រូវតែចាកចេញពីខេត្តភូកេតជាបន្ទាន់៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់