- 2020-03-31 08:32:02
- ព័ត៌មាន
ធនាគារ ស្ថាបនា បរិច្ចាគថវិកា៥ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩
- 2020-03-31 08:32:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ ស្ថាបនា បរិច្ចាគថវិកា៥ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩
ចន្លោះមិនឃើញ
ធនាគារស្ថាបនា ក្នុងនាមជាធនាគារពាណិជ្ជឈានមុខក្នុងប្រទេសកម្ពុជា តែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គម បានបរិច្ចាគថវិកាប្រមាណជា ៥ម៉ឺនដុល្លារ និងសម្ភារៈមួយចំនួន ដល់ក្រុមការងារ និង រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ នៅកម្ពុជា។
អ្វីដែលជាការចូលរួមទប់ស្កាត់ខាងលើនេះ ធនាគារ ស្ថាបនា បានប្រកាន់ជំហរថា នឹងនៅក្បែរប្រជាជនកម្ពុជា ដើម្បីដើរឆ្លងផុតគ្រាដ៏លំបាកជាមួយគ្នាប្រកបដោយភាពជឿជាក់ ស្របតាមសុភាសិត "ស្រលាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក"។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារ ស្ថាបនា ដែល Sabay ទើបទទួលបាននៅមុននេះ បានឲ្យដឹងថា «ធនាគារយើងខ្ញុំ បានបរិច្ចាគទឹកប្រាក់ចំនួន ៥ម៉ឺន ដុល្លារអាមេរិក ជូនទៅរាជរដ្ឋាភិបាលកម្ពុជា និងបាននាំនូវសម្ភារៈបរិក្ខារពេទ្យ ដែលចាំបាច់ជូនទៅកាន់មន្ទីរពេទ្យខ្មែរ-សូវៀត ដើម្បីចូលរួម ចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ រួមមាន ម៉ាស់ ៤ ០០០ សម្រាប់ អាល់កុល ១០កាដុង (៣០០L) និងទឹកជែលលាងដៃ (៥០០ml) ៧៧ដប»។
ធនាគារ ស្ថាបនា ដែលតែងតែធ្វើកិច្ចការមនុស្សធម៌មួយនេះ បានរៀបរាប់ទៀតថា សូម សាធារណជន ចូលរួមទាំងអស់គ្នាក្នុងការបង្ការ និងការពារការរីករាលដាលនៃវីរុសកូវីដ១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានអនាម័យ និងផ្អាកជាបណ្តោះអាសន្ននូវការជួបជុំ។
ធនាគារ ស្ថាបនា សូមជូនពរដល់អ្នកឆ្លងកូវីដ១៩ ទាំងអស់ឲ្យឆាប់បានជាសះស្បើយ និងក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា បុគ្គលិកសុខាភិបាល និងប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវសុខភាពល្អ និងសំណាងល្អ៕