- 2020-04-05 05:55:35
- ព័ត៌មាន
អត់ចង់ចេញក្រៅ តែក៏មិនសូវទុកចិត្តទិញអង្ករតាមអនឡាញ ឥលូវអាចស្ងប់ចិត្តបាន
- 2020-04-05 05:55:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ចង់ចេញក្រៅ តែក៏មិនសូវទុកចិត្តទិញអង្ករតាមអនឡាញ ឥលូវអាចស្ងប់ចិត្តបាន
ចន្លោះមិនឃើញ
កាលពីមុនបងប្អូនខ្មែរយើងខ្លះទម្លាប់ដើរទិញអង្ករដោយផ្ទាល់ ដើម្បីអាចប៉ះ ស្ទាប មើលឲ្យជាក់ពីគុណភាពថាល្អ សមនឹងតម្លៃ ឬ អត់ មុនសម្រេចចិត្តទិញ។
តែបច្ចុប្បន្នមិនចង់ចេញក្រៅ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ១៩ ឥលូវអាចអស់កង្វល់ ដោយការងាកមកទិញអង្ករពី ផ្សារអនឡាញ ecamshopping ដែលហ៊ានធានាទាំងលើគុណភាព និងតម្លៃ ជាមួយសេវាដឹកដល់ផ្ទះ ដោយឥតគិតថ្លៃ។
បន្ទាប់ពីសិក្សាទីផ្សារអង្ករយ៉ាងល្អិតល្អន់ Ecamshopping សម្រេចជ្រើសរើសអង្ករផ្កាម្លិះ របស់ សិប្បកម្មអង្ករ «ស្រែខ្មែរ» ដែលជាពូជអង្ករលេខ១ ធ្លាប់ទទួលបានពានរង្វាន់ជាអង្ករឆ្ងាញ់ជាងគេលើពិភពលោក ។ លើសពីនេះ អង្ករផ្កាម្លិះស្រែខ្មែរ សុទ្ធ១០០% ដាំដុះដោយកសិករខ្មែរ តាមបែបធម្មជាតិ (ដាំ និងប្រមូលផលបានតែម្តងប៉ុណ្ណោះក្នុង១ឆ្នាំ) នៅខេត្តបាត់ដំបង ដែលជាតំបន់ល្បីថាដាំអង្ករបានផលល្អ និងមានរសជាតិឆ្ងាញ់ជាងគេនៅកម្ពុជា។
អង្ករផ្កាម្លិះរបស់ស្រែខ្មែរ ត្រូវបានធានាគុណភាព ចាប់តាំងពីការ ប្រមូលផល រក្សាទុកដាក់តាមបែបបច្ចេកទេសធម្មជាតិ (ដោយមិនបានប្រើប្រាស់សារធាតុគីមីដើម្បីរក្សាគុណភាពឡើយ) , និងធានាលើកការវេចខ្ចប់តាមស្តង់ដារអនាម័យខ្ពស់។
«បើអ្នកចូលចិត្តបាយ ដែលទន់ គ្រាន់តែបើកគ្របឆ្នាំងមកភ្លាមក្រអូបឈ្ងុយ រសជាតិឆ្ងាញ់ ផ្តល់កម្លាំង និងសុខភាពល្អនោះ អង្ករផ្កាម្លិះស្រែខ្មែរ របស់យើង គឺជាជម្រើសល្អបំផុត»។ នេះបើតាមការលើកឡើងរបស់ក្រុមការងារ Ecamshopping ។
បើត្រូវដល់ពេលទិញអង្ករល្មមនោះ កុំភ្លេចសាក អង្ករផ្កាម្លិះស្រែខ្មែរ ម្តងទៅ៕
ចង់បានអង្ករផ្កាម្លិះប្រណិត ដាំដុះដោយធម្មជាតិ គុណភាពល្អឥតខ្ចោះ ដឹកដល់ផ្ទះរបស់លោកអ្នក ចុចត្រង់នេះ