• 2020-04-07 06:45:56
  • ព័ត៌មាន

នៅផ្ទះក៏អាចហូបស៊ុបឆ្ងាញ់ គ្រាន់តែកុម្ម៉ង់ភ្លាម ដឹកដល់ផ្ទះភ្លែត ពីហាង Little Sheep Hot Pot

  • 2020-04-07 06:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើប្រិយមិត្តមួយចំនួន ដែលកំពុងនៅផ្ទះអផ្សុក និងមិនដឹងទៅណា ដោយសារការពារពីជំងឺកូវីដ១៩ មែនទេ? អស់បារម្ភ នៅផ្ទះក៏អាចហូបស៊ុបឆ្ងាញ់ និងមានសុវត្ថិភាពបំផុត នៅក្នុងរដូវកាលនេះ ដោយហាង Little Sheep Hot Pot បានបង្កើតកម្មវិធីពិសេស នៃសេវាកម្មដឹកជញ្ជូនប្រកបដោយសុវត្ថិភាពបំផុត អនាម័យបំផុត និងរក្សាបាននូវគុណភាពស៊ុបដ៏ឈ្ងុយឆ្ងាញ់ សម្រាប់អតិថិជន។ ទន្ទឹមនឹងនេះ ហាងស៊ុបខាងលើ ក៏មានឈុតពិសេស សម្រាប់ហូបជាលក្ខណៈ គ្រួសារនៅផ្ទះ បានថែមទៀត ដោយតម្លៃសមរម្យ។

អ៊ួន ស៊ីនាត អ្នកគ្រប់គ្រងហាង little Sheep Hot Pot បាននិយាយប្រាប់ Sabay ថា «យើងផ្ដោតសំខាន់លើអនាម័យ ហើយការវេចខ្ចប់ គឺលំដាប់ស្ដង់ដា ដែលអតិថិជន អាចរីករាយក្នុងការទទួលទាន hot pot ក្ដៅៗ នៅផ្ទះ ដោយមិនបារម្ភពីជំងឺកូវីដ១៩ នោះទេ»។ ស៊ីនាត បានបន្ថែមថា ហាងបានសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនជាច្រើនដូចជា៖ MUUVE, NHAM24, E GETS និង BLOC។

ក្រៅពីការផ្ដល់ជូននូវសេវាកម្មសុវត្ថិភាព ស៊ីនាត បានលើកឡើងទៀតថា «យើងមានដឹកជូនដល់ផ្ទះ សម្រាប់ឈុត hot pot ច្រើនជម្រើស សម្រាប់អតិថិជនកុម្ម៉ង់ ដូចជាឈុតសម្រាប់មនុស្ស២នាក់ ៤នាក់ និង ៦នាក់»

គួររំលឹកថា ស៊ុប little Sheep Hot Pot មានប្រភពពីតំបន់ភាគកណ្ដាលនៃប្រទេស ម៉ុងហ្គោលី ដែលជាស៊ុបមានរសជាតិឈ្ងុយឆ្ងាញ់រួមជាមួយនឹងទឹកជ្រលក់ឆ្ងាញ់ជាប់មាត់ បាននឹងកំពុងរីកសុះសាយទូទាំងពិភពលោក ក្នុងនោះក៏បានចូលមកដល់ប្រទេសកម្ពុជាផងដែរ។ អ្វីដែលលក្ខណៈពិសេសរបស់ ស៊ុបនេះ គឺមានការរួមបញ្ចូលនូវរសជាតិ ៤ប្រភេទ បង្កើតបានជាសារធាតុបំប៉ន ៧ប្រភេទ សម្រាប់សុខភាព នៅក្នុងរសជាតិសម្បូរបែបនៅក្នុងស៊ុបចៀមមួយឆ្នាំងដ៏ឆ្ងាញ់ ដែលផ្សារភ្ជាប់ជាមួយសាច់ចៀមនៅលើវាលស្មៅរបស់ ប្រទេសម៉ុងហ្គោលី ដោយហេតុនេះ ទើបធ្វើឲ្យស៊ុបចៀមមួយឆ្នាំងនេះ កាន់តែមានឈ្មោះល្បីល្បាញខ្លាំងឡើង។

ស្ដាប់រឿងរ៉ាវត្រួសៗ នៃស៊ុប Little Sheep Hot Pot ហើយ ធ្វើឲ្យមានជំនក់ចិត្ត និងឃ្លានហើយមែនទេ ឥឡូវនេះស៊ុបម៉ុងហ្គោលី ក៏បានលក់នៅក្នុងប្រទេសកម្ពុជាដែរ ដែលមាន ៣សខា គឺសាខាសម្ដេចប៉ាន, សាខាបឹងស្នោរ និងសាខានៅផ្សារទំនើបអ៊ីអនសែនសុខ ដែលបើកដំណើរការពីម៉ោង ១១ព្រឹក រហូតដល់ម៉ោង ១០យប់។ ប៉ុន្ដែប្រិយមិត្តក៏អាចកុម្ម៉ង់យកមកផ្ទះហូបបានជាលក្ខណៈគ្រួសារ ក៏បានដែរ តាមរយៈលេខ 095 666 313 ឬ ដៃគូសហការដឹកជញ្ជូនដូចជា MUUVE, NHAM24, E GETS និង BLOC៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់