- 2020-04-08 07:26:41
- ព័ត៌មាន
មកដឹង ៥ វិធីរក្សាទុកអង្ករឲ្យបានយូរ មិនបាត់បង់គុណភាព
- 2020-04-08 07:26:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង ៥ វិធីរក្សាទុកអង្ករឲ្យបានយូរ មិនបាត់បង់គុណភាព
ចន្លោះមិនឃើញ
អាហារ គឺជាភាពចាំបាច់ និងជាតម្រូវការមូលដ្ឋានសម្រាប់មនុស្ស។ ក្នុងអំឡុងពេលមហន្ដរាយផ្សេងៗ អង្ករអាចជាអាហារ ដែលមានតម្លៃសមរម្យមួយ និងជួយសម្រួលបានច្រើនយ៉ាងសម្រាប់ការបរិភោគប្រចាំថ្ងៃ។ លើសពីនេះទៀត អង្ករក៏អាចរក្សាទុកបានយូរជាអាហារផ្សេងៗដូចជាបន្លែ ផ្លែឈើ និងសាច់ជាដើម។ ប៉ុន្តែដើម្បីរក្សាទុកអង្ករឲ្យបានយូរ និងរក្សាគុណភាពបានល្អ ចាំបាច់ត្រូវពឹងលើវិធីសាស្ត្រមួយចំនួន។
ខាងក្រោមនេះ គឺជា៥ វិធីរក្សាទុកអង្ករឲ្យបានយូរ មិនបាត់បង់គុណភាព ៖
១. បញ្ហាសត្វល្អិតចង្រៃ
អង្គរគឺជាអាហារគ្រាប់ធញ្ញជាតិដែលមានរឿងមួយត្រូវព្រួយបារម្ភនៅពេលរក្សាទុកក្នុងរយៈពេលយូរ គឺបញ្ហាសត្វល្អិតចង្រៃ។ ខុសប្លែកពីអាហារដទៃ អង្ករត្រូវការខ្យល់ចេញចូលល្អដើម្បីកុំឲ្យខូចគុណភាព។ លើសពីនេះការរក្សាទុកអង្ករនៅកន្លែងបិទជិត និងក្ដៅពេកអាចបណ្ដាលឲ្យសត្វល្អិតងាយពងដាក់ ដោយសារអង្ករបែកញើសខ្លាំងធ្វើឲ្យមានសំណើម។.
២. រយៈពេលនៃការរក្សាទុក
គ្រាប់ធញ្ញជាតិភាគច្រើនអាចរក្សាទុកបានយូរបំផុតត្រឹមពីរឆ្នាំប៉ុណ្ណោះ ប៉ុន្តែសម្រាប់អង្ករវិញអាចរក្សាទុកយូរបំផុតរហូតដល់ ១០ឆ្នាំប្រសិនបើគ្រប់លក្ខណៈរបស់វា។ ការរក្សាអង្ករឲ្យមានគុណភាពល្អក្នុងលក្ខណៈរបស់វា តម្រូវឲ្យមានសីតុណ្ហភាព ២១អង្សាឬក្រោមនេះ និងមានខ្យល់ចេញចូលល្អ។
៣. ធុងសម្រាប់ដាក់អង្ករ
ការដាក់អង្ករនៅក្នុងធុងប្លាស្ទិក គឺជារឿងប្រសើរប៉ុន្តែមិនត្រូវគ្របមាត់ធុងជិតឈឹងគ្មានខ្យល់ចេញចូលពេកទេ។ ការរក្សាទុកអង្ករ ត្រូវជ្រើសរើសប្រភេទធុងណាដែលអាចស្រូបយកខ្យល់អុកស៊ីសែនបានល្អដើម្បីកុំមានសំណើមក្នុងអង្ករ ដែលបណ្ដាលឲ្យកើតរោគផ្សិតផ្សេងៗ។
៤. កញ្ចប់ស្រូបសំណើម
នៅក្នុងធុងដាក់អង្ករ គួរតែមានកញ្ចប់ស្រូបសំណើម ២-៣ ដើម្បីស្រូបយកសំណើមបានល្អ និងកុំឲ្យមានរោគផ្សិត។ ប្រសិនបើអង្ករមានសំណើមខ្លាំងពេក នោះវានឹងធ្វើឲ្យការរក្សាទុកមិនបាន ហើយឆាប់ខូចគុណភាព។
៥. ការសម្អាត និងអនាម័យធុង
ធុងដាក់អង្ករស្អាត និងមានអនាម័យល្អ គឺជារឿងចាំបាច់សម្រាប់រក្សាទុកអង្ករឲ្យបានយូរ។ ប្រសិនបើធុងមានប្រឡាក់ជាប់ដី នោះអង្ករនឹងស្រូបយកពីវាហើយធ្វើឲ្យមានក្លិនមិនល្អ។ លើសពីនេះទៀត នៅពេលដែលយកអង្ករមកដាំ វានឹងធ្វើឲ្យផ្លាស់ប្ដូររសជាតិថែមទាំងគុណភាពបាយមិនល្អទៀតផង៕
ចង់បានអង្ករផ្កាម្លិះប្រណីត ដាំដុះដោយធម្មជាតិ គុណភាពល្អឥតខ្ចោះ ដឹកដល់ផ្ទះរបស់លោកអ្នក ចុចត្រង់នេះ