• 2020-04-08 09:11:29
  • ព័ត៌មាន

ធនាគារ ABA និងអតិថិជន រៃអង្គាសបានប្រាក់ ១៨ ០០០ដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩

  • 2020-04-08 09:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA ជាធនាគារពាណិជ្ជធំទីបី និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា បានប្រគល់មូលប្បទានប័ត្រដែលមានទឹកប្រាក់ចំនួន 18,000 ដុល្លារ ជូនក្រសួងសុខាភិបាល (MOH) សម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩។

ចំនួនទឹកប្រាក់នេះ បានមកពីការរៃអង្គាសប្រាក់របស់យុទ្ធនាការ Anti-COVID-19 ដែលបានដំណើរការកាលពីថ្ងៃទី 26 មីនា 2020 ដែលផែនការដំបូងគ្រោងរៃអង្គាសប្រាក់ 5,000ដុល្លារ ដោយធនាគារបង្គ្រប់ពាក់កណ្ដាលទៀតឲ្យបានចំនួន 10,000ដុល្លារ។ ដោយសារតែទឹកចិត្តសប្បុរសធម៌របស់អតិថិជធនាគារ ABA ចំនួនទឹកប្រាក់រៃអង្គាសបានលើសពីចំនួនគោលដៅកំណត់ក្នុរយៈពេលដ៏ខ្លី ហើយបន្ទាប់ពីអតិថិជនរបស់ធនាគារ ABA រាប់រយនាក់ បានបរិច្ចាគបានចំនួន 9,000ដុល្លារ ធនាគារ ABA នៅតែសម្រេចបន្ថែមចំណែករបស់ខ្លួនស្មើនឹងចំនួនដែលអតិថិជនបានចូលរួម ធ្វើឲ្យចំនួនសរុបកើនដល់ 18,000 ដុល្លារ និងយកប្រគល់ជូន ក្រសួងសុខាភិបាល ដើម្បីចាត់ចែងផ្នែកវេជ្ជសាស្ត្រ ក្នុងគោលដៅកាត់បន្ថយការរីករាលដាលនៃមេរោគកូវីដ-១៩ នេះ។

ការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ នៅតែបន្ត ហើយអតិថិជនរបស់ធនាគារ ABA នៅតែអាចធ្វើការបរិច្ចាគបាន តាមកម្មវិធី ABA Mobile ដើម្បីជួយដល់ក្រសួងសុខាភិបាល (MOH) ៖

១. បើក ABA Mobile ហើយចុចលើប៊ូតុង ទូទាត់ប្រាក់

២. ចូលទៅកាន់ សប្បុរសធម៌ & ការបរិច្ចាគ ហើយចុចលើ “ABA ANTI-COVID-19”

៣. ជ្រើសរើសគណនីដែលអ្នកចង់ធ្វើការបរិច្ចាគ បញ្ចូលលេខទូរស័ព្ទរបស់អ្នក និងចំនួនទឹកប្រាក់

៤. ចុច “បង់ឥឡូវ” ហើយបញ្ជាក់ជាមួយលេខកូដ PIN កម្មវិធី ABA Mobile របស់អ្នក

ធនាគារ ABA នឹងប្រគល់ប្រាក់ដែលទទួលបានជូនក្រសួងសុខាភិបាលជារៀងរាល់ខែដោយជូនដំណឹងលោកអ្នកអំពីចំនួនទឹកប្រាក់ដែលទទួលបានតាមរយៈផេក Facebook របស់ ធនាគារ ABA

អត្ថបទ៖ រ័ត្ន

មតិយោបល់