• 2020-04-08 10:35:11
  • ព័ត៌មាន

ហួសចិត្ត! ផឹកអាកុលការពារកូរ៉ូណា ចុងក្រោយស្លាប់និងបញ្ជូនទៅពេទ្យរាប់ពាន់នាក់នៅអ៊ីរ៉ង់

  • 2020-04-08 10:35:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋអ៊ីរ៉ង់ប្រមាណជា ៦០០នាក់ស្លាប់ និង ៣០០០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពីផឹកសាធាតុរាវដែលមានជាតិអាល់កុលខ្ពស់ ដោយពួកគេជឿថា អាចព្យាបាលជំងឺកូវីដ១៩។

លោក Gholam Hossein Esmaili អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌អ៊ីរ៉ង់ បាននិយាយថា នេះជាចំនួនដ៏ច្រើនលើសលុបដែលមិនធ្លាប់មានចំពោះអ្នកដែលស្លាប់ដោយសារការពុលអាកុល។ លោកក៏បានបន្ថែមទៀតថា ការផឹកអាកុលមិនត្រឹមតែមិនអាចព្យាបាលជម្ងឺកូវីដ១៩បាននោះទេ ថែមទាំងអាចធ្វើអោយស្លាប់បានទៀតផង។ មន្ត្រីជាន់ខ្ពស់រូបនេះ បានប្រាប់ទៅកាន់ភ្នាក់ងារព័ត៌មានក្នុងស្រុកមួយថាមនុស្សជាច្រើនត្រូវបានចាប់ខ្លួន ពីការពាក់ព័ន្ធនិងករណីចែកចាយ ក៏ដូចជាបំផុសបំផុលអោយពលរដ្ឋផឹកអាកុល ដែលធ្វើអោយមនុស្សជាច្រើនស្លាប់ និងរងគ្រោះថ្នាក់។

គួរបញ្ជាក់ដែរថា អ៉ីរ៉ង់ជាប្រទេសដែលរងគ្រោះដោយសារជំងឺកូវីដ១៩ ធ្ងន់ធ្ងរបំផុត តាំងពីមានការរាតត្បាតវីរុសមកទល់ពេលនេះ។ អ៉ីរ៉ង់មានចំនួនអ្នកឆ្លងរហូតដល់ 62,589 នាក់ ដែលក្នុងនោះអ្នកស្លាប់មានចំនួន 3,872 នាក់៕

ប្រភព៖ Dailymail ប្រែសម្រួល ៖ Art

មតិយោបល់