• 2020-04-09 03:47:59
  • ព័ត៌មាន

ចិត្តល្អណាស់! មហាសេដ្ឋីហុងកុង ឧបត្ថម្ភ ១០លានម៉ាសឲ្យពលរដ្ឋយកពីម៉ាស៊ីននៅតាមផ្លូវ

  • 2020-04-09 03:47:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​ហុងកុង​ដ៏ល្បីល្បាញ​ឈ្មោះ Adrian Cheng បាន​ប្រកាស​ថា​ខ្លួន​នឹង​ឧបត្ថម្ភ​ម៉ាស​ចំនួន ១០លាន​ទៅ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ដោយ​មិន​គិត​ថ្លៃ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាល​ដាល​នៃវីរុស​កូវីដ១៩។

យោង​តាម​មហាសេដ្ឋី​រូប​នេះ​ឲ្យ​ដឹង​ថា លោក​នឹង​ធ្វើ​ការ​បរិច្ចាគ ១០​លាន​ម៉ាស​ដំបូង​ទៅ​ឲ្យ​អ្ន​កដែល​ងាយ​រង​គ្រោះ និង​គ្រួសារ​ដែល​មាន​ចំណូល​ទាប។ ម៉ាស​ទាំង​នេះ នឹង​ត្រូវ​បាន​ដាក់​នៅ​តាម​ម៉ាស៊ីន​ចំនួន ៣៥​កន្លែង។ ពលរដ្ឋ​ទាំង​អស់ នឹង​ត្រូវ​បាន​ចែក​កាត​ពិសេស​ឲ្យ​ម្នាក់​មួយ ដើម្បី​ប្រើប្រាស់​សម្រាប់​ដក​យក​ម៉ាស​ពី​ម៉ាស៊ីន។ លោក Cheng ថ្លែង​ក្នុង​សារ​មួយ​ថា "វា​ពិត​ជា​គួរ​ឲ្យ​សោកស្ដាយណាស់​ដែល​មនុស្ស​ជា​ច្រើន​រង​ទុក្ខ​លំបាក ដោយ​សារ​ពួកគេ​មិន​អាច​មាន​លុយ​ទិញ​ម៉ាស​ដែល​កំពុង​ខ្វះ​ខាត និង​ឡើង​ថ្លៃ​ខ្លាំង។”

គួរ​បញ្ជាក់​ថា យោង​តាម​ទស្សនាវដ្ដី Fobes ប៉ាន​ប្រមាណ​ថា​លោក Cheng ជា​មហា​សេដ្ឋីពាន់​លាន​ដុល្លារ​ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​ជា ២០,៧​ប៊ីលាន​ដុល្លារ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់