- 2020-04-10 07:31:02
- ព័ត៌មាន
តោះ! មកមើលពីរូបភាពប្រៀបធៀប បាយដាំដោយអង្ករស្រូវថ្មី និងស្រូវចាស់ តើខុសគ្នាដូចម្ដេច?
- 2020-04-10 07:31:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកមើលពីរូបភាពប្រៀបធៀប បាយដាំដោយអង្ករស្រូវថ្មី និងស្រូវចាស់ តើខុសគ្នាដូចម្ដេច?
ចន្លោះមិនឃើញ
ប្រជាជនខ្មែរដឹងស្រាប់ហើយថា បាយដាំពីអង្ករស្រូវថ្មី រមែងមានរសជាតិឆ្ងាញ់ជាងបាយដាំពីអង្ករស្រូវចាស់ ហើយអង្ករស្រូវថ្មី រមែងទិញយកទៅដាំបាយឆ្ងាញ់ច្រើនៅអំឡុងខែមករា ដល់ខែមីនា។ ប៉ុន្ដែប្រិយមិត្តមួយចំនួនប្រហែលមិនទាន់បានប្រៀបធៀបគ្នា នៅពេលដាំបាយហើយ តើរូបរាងរបស់បាយ ដែលដាំដោយអង្ករស្រូវថ្មី និងបាយដាំដោយអង្ករស្រូវចាស់ ខុសគ្នាបែបណា? នៅពេលដាំជាបាយហើយ នៅពេលជ្រោយបាយ ខុសគ្នាដូចម្ដេចដែរ ?
ដើម្បីស្រាយចម្ងល់ខាងលើនេះ Sabay សូមដកស្រង់រូបចេញពីបទបង្ហាញមួយរបស់ លោក ផង់ ផល្លា នាយកគ្រប់គ្រង “ស្រែខ្មែរ” ដែលជាជំនាញខាងស្រូវ និង អង្ករ ដែលធ្លាប់មកធ្វើបទបង្ហាញ ដល់បុគ្គលិក Sabay កាលពីពេលកន្លងមក។ សូមមើលរូបប្រៀបនៅខាងក្រោមនេះ៖
នេះជាគុណភាពបាយ ដែលដាំដោយអង្ករស្រូវថ្មីផ្សេង និងអង្ករស្រូវថ្មី ស្រែខ្មែរ
ប្រិយមិត្តយល់យ៉ាងណា អំពីបាយដាំដោយអង្ករស្រូវថ្មី និងស្រូវចាស់ ជាពិសេសប្រភេទអង្ករខ្មែរសុទ្ធ១០០%?
ជាទូទៅ អង្ករសុទ្ធល្អ មានលក្ខណៈសម្បត្តិ គឺ
១. គ្រាប់អង្ករវែងល្មម
២. ពណ៌សល្អក
៣. ក្លិនក្រអូប
៤. បាយទុន និងស្អិត រសជាតិផ្អែម ឈ្ងុយ។
អ្នកច្បាស់ជាធ្លាប់ដឹងហើយថាអង្ករដែលល្បីឆ្ងាញ់ជាងគេនៅកម្ពុជា គឺ អង្ករផ្កាម្លិះ ដាំនៅខេត្តបាត់ដំបង ដែលអង្ករប្រណីតនេះហើយ មានដាក់លក់នៅផ្សារអនឡាញខ្មែរដ៏ល្បី និងធានាទំនុកចិត្ត ឥឡូវមានលក់ហើយ នៅ ecamshopping ។
អង្ករផ្កាម្លិះ មានគុណប្រយោជន៍ច្រើនចំពោះសុខភាព ដូចជា ៖ មានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន ,ពង្រឹងសុខភាពឆ្អឹង, ទប់ស្កាត់បញ្ហាទល់លាមក, កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ ,ជាប្រភពដ៏ប្រសើរនៃវីតាមីន B ដែលជាសារធាតុចិញ្ចឹមជួយបម្លែងអាហារឲ្យកោសិកាអាចប្រើប្រាស់បាន។
សូមចុចអានអត្ថបទពាក់ព័ន្ធខាងក្រោម៖
ចង់បានអង្ករផ្កាម្លិះប្រណីត ដាំដុះដោយធម្មជាតិ គុណភាពល្អឥតខ្ចោះ ដឹកដល់ផ្ទះរបស់លោកអ្នក ចុចត្រង់នេះ