• 2020-04-11 01:10:00
  • ព័ត៌មាន

ដំណោះស្រាយក្នុងការផ្ញើក្តីស្រលាញ់ទៅកាន់មនុស្សជាទីស្រលាញ់នៅស្រុកកំណើត

  • 2020-04-11 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កំពុង​ខិត​ចូល​មក​ដល់​ តែ​មេរោគកូវីដ១៩ នៅ​តែ​បន្ត​រីក​រាល​ដាល​នៅ​កម្ពុជា ដូច្នេះ វា​ពិត​ជា​ចាំបាច់​ដែល​គ្រប់​គ្នា​ត្រូវ​បន្ត​រក្សា​ស្មារតី​ប្រុង​ប្រយ័ត្ន​ជានិច្ច ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ។

ដើម្បី​​រក្សា​សុវត្ថិភាព​ជន​រួម​ជាតិ​ទាំង​អស់​ពី​កូវីដ១៩ រដ្ឋាភិបាល​កម្ពុជា​​បាន​សម្រេច​ប្រកាស​លុប​ចោល ឬ​លើក​ការ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដោយ​គ្រប់​គ្នា​ត្រូវ​បន្ត​ធ្វើ​ការងារ​ដូច​ធម្មតា ខណៈ​ទំនៀម​ទម្លាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី តាម​ប្រពៃណី​ខ្មែរ អាច​បន្ត​ធ្វើ​បាន​តាម​ផ្ទះ​ដូច​ឆ្នាំ​មុន​ៗ។ ក្រៅ​ពី​នេះ​រដ្ឋាភិបាល​ក៏​បាន​ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ ដោយ​គួរ​​នៅ​ផ្ទះ​ឲ្យ​បាន​ច្រើន រក្សា​គម្លាត​រវាង​គ្នា​នៅ​ទី​សាធារណៈ ពាក់​ម៉ាស ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់ និង​ជៀស​វាង​សកម្មភាព​ណា​ដែល​បណ្តាល​ឲ្យ​អ្នកប្រឈម​នឹង​ការ​ឆ្លង​មេរោគ​កូវីដ១៩។

ឆ្លើយ​តប​នឹង​ស្ថាន​ភាព​បច្ចុប្បន្ន ជំនួស​ឲ្យ​ការ​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​ដែល​អ្នក​កំពុង​នឹក​រលឹក គ្រប់​គ្នា​អាច​ប្តូរ​មក​ជា​ការ​ផ្ញើ​ក្តី​ស្រលាញ់​ជា​ប្រាក់​កាស​តាម​បែប​ឌីជីថល​វិញ​ម្តង។ ដើម្បី​ធ្វើ​ទៅ​បាន Sabay សូម​ណែនាំ​សេវាកម្ម​ផ្ញើ​ប្រាក់​របស់​ធនាគារ​មួយ​ដែល​បាន​សម្រប​ខ្លួន និង​ផ្តល់​សេវាកម្ម​ឌីជីថល​នេះ​បាន​យ៉ាង​ងាយ​ស្រួល និង​សុវត្ថិភាព។

ជាក់​ស្តែង សេវា​ផ្ទេរ​ប្រាក់​តាម​បែប​ឌីជីថល​មិន​មែន​ជា​រឿង​ថ្មី​ទេ​នៅ​កម្ពុជា​ ហើយ​វា​បាន​ និង​​កំពុង​វិវឌ្ឍ​កាន់​តែ​ប្រសើរ ដើម្បី​បំពេញ​តម្រូវ​អ្នក​ប្រើ​ប្រាស់​ឲ្យ​ទាន់​សម័យ​កាល តួ​យ៉ាង​ដូច​ដែល​យើង​បាន​ដឹង​ថា កម្មវិធី ABA Mobile ​​កំពុង​ទទួល​ការ​ពេញនិយម​ប្រើ​ប្រាស់​​ជាង​គេ​ពី​សំណាក់​ប្រជា​ជន​ខ្មែរ ព្រោះ​ថា​វា​មាន​​មុខងារ​សេវា​ធនាគារ​​យ៉ាង​សម្បូរ​បែប រហ័ស និង​ធានា​សុវត្ថិភាព​ខ្ពស់។

ក្រៅ​ពី​ងាយ​ស្រួល​ប្រើ​ប្រាស់​តាម​កម្មវិធី​ក្នុង​ទូរស័ព្ទ​ដៃ ធនាគារ​នេះ ក៏​មាន​ទូ​ដាក់​ប្រាក់ (Cash-In) ​ដែល​វា​ហាក់ដូច​ជា​បេឡាករ ដែល​ចាំ​ទទួល​ប្រាក់​ដាក់​ចូល​ក្នុង​គណនី​របស់​អ្នក ២៤​ម៉ោង លើ២៤ម៉ោង។ គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​ចំណុច​ចាប់​ផ្តើម​សំខាន់ ដើម្បី​ឲ្យ​អ្នក​ចាប់​ផ្តើម​សេវាកម្ម​ធនាគារ​ឌីជីថល​ដ៏​សំបូរ​បែប​មួយ​នេះ។

លើស​ពី​នេះ​ទៅ​ទៀត ធនាគារ​មួយ​នេះ​ក៏​បាន​សហការ​ជាមួយ វីង និង ​ទ្រូម៉ាន់​នី​ ផង​ដែរ ប្រសិនបើ​អ្នក​នៅ​ឆ្ងាយ​ពី​ម៉ាស៊ីន​ដក​ប្រាក់ ហើយ​ចង់​ដក​ប្រាក់ អ្នក​នៅ​តែ​អាច​ដក​បាន​តាម​ភ្នាក់​ងារ​ទាំង​ពីរ​នេះ​ ​ដែល​មាន​សរុប​ជាង ៧ពាន់​កន្លែង។ វិធី​ដក​ប្រាក់​ងាយៗ គឺ​គ្រាន់​តែ​វេរ​ប្រាក់​ពី​គណនី​ធនាគារ ABA ទៅ​គណនី វីង ឬ ទ្រូម៉ាន់នី រួច​វេរ​ទៅ​លេខ​ទូរស័ព្ទ​ខ្លួន​ឯង​ ឬ លេខ​របស់​អ្នក​ដែល​ត្រូវ​ទទួល​ប្រាក់​ជា​ការ​ស្រេច។

អ្នក​ខ្លះ​ប្រហែល​គិត​ថា​មិន​មាន​ប្រាក់​កាស​ផ្ញើ​ទៅ​ស្រុក​កំណើត​ដោយ​លុយ​កាក់​បង្វិល​មិន​ទាន់ តែ​រឿង​ពិបាក​ទាំង​នោះ ត្រូវ​បាន​ដោះ​ស្រាយ​បាន។ សម្រាប់​អ្នក​ដែល​មាន​គណនី​បញ្ញើ​មាន​កាល​កំណត់​ជាមួយ​ធនាគារ ABA គាត់​អាច​ខ្ចី​ប្រាក់​នោះ​មក​ប្រើ​ក្នុង​ពេល​ចាំ​បាច់​បាន​ភ្លាម​ៗ​ពី​ក្នុង​ទូរស័ព្ទ​ដៃ​របស់​គាត់​បាន​តែ​ម្តង ដោយ​មិន​ចាំ​បាច់​បិទ​គណនី​បញ្ញើ​សន្សំ​របស់​គាត់​ដែល​ធ្វើ​ឲ្យ​ខាត​បង់​ការ​ប្រាក់​ដែល​គាត់​ត្រូវ​ទទួល​បាន​ពី​ធនាគារ​នោះ​ឡើយ។ សេវា​មួយ​នោះ​មាន​ឈ្មោះ​ថា កម្ចី​ភ្លាម​ៗ​តាម​រយៈ​បញ្ញើ​មាន​កាល​កំណត់​ពី​ក្នុង​ទូរស័ព្ទ​ដៃ។

បើ​អ្នក​មិន​ទាន់​មាន​គណនី​ធនគារ ABA ទេ អ្នក​អាច​គិត​គូរ​បើក​ឥលូវ​នេះ​បាន ដោយ​គ្រាន់​តែ​តេ​ទៅ​លេខ 023 225 333។ ខាង​បុគ្គលិក ABA នឹង​មក​បើក​ជូន​លោក​អ្នក​ដល់​ទី​កន្លែង​ផ្ទាល់​តែ​ម្តង។

ជា​ថ្មី​ម្តង​ទៀត សូម​នៅ​ក្នុង​ផ្ទះ កុំ​ចេញ​ក្រៅ​បើ​មិន​ចាំ​បាច់ រក្សា​គម្លាត​សង្គម និង​អនាម័យ បើ​អ្នក​ស្រលាញ់​ខ្លួន​ឯង និង​គ្រួសារ នេះ​គឺ​ជា​ការ​ចូល​រួម​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ១៩ ។ ការ​ចូល​រួម​អនុវត្ត​គោលការណ៍​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​គ្នា នឹង​ធ្វើ​ឲ្យ​ការ​រីក​រាល​ដាល​នៃ​មេរោគ​នេះ​ថយ​ចុះ​​នា​ពេល​ឆាប់ៗ​៕​

អត្ថបទ៖ លីដា

មតិយោបល់