• 2020-04-14 00:32:55
  • ព័ត៌មាន

កូវីដ១៩៖ នៅឥណ្ឌូនេស៊ី មានអ្នកស្ម័គ្រចិត្តធ្វើខ្មោច ដើរបន្លាចមនុស្សឲ្យនៅក្នុងផ្ទះ (វីដេអូ)

  • 2020-04-14 00:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាពេលថ្មីៗនេះ ភូមិមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី មានឈ្មោះថា Kepuh ត្រូវបានខ្មោចលង ដោយហក់ទៅបន្លាចអ្នកដំណើរឆ្លងកាត់ស្តែងៗតែម្តង។

ភូមិដែលស្ថិតនៅលើកោះ Java នោះ បានដាក់ពង្រាយតួខ្មោចស្ម័គ្រចិត្ត ដើម្បីដើរល្បាតតាមផ្លូវ ដោយសង្ឃឹមថានឹងធ្វើឲ្យមនុស្សភ័យខ្លាចហើយស្នាក់នៅក្នុងផ្ទះដោយសុវត្ថិភាព ជៀសវាសការឆ្លងជំងឺកូវីដ១៩។

លោក Anjar Pancaningtyas ប្រធានក្រុមយុវជនក្នុងភូមិ ដែលបានផ្តួចផ្តើមគំនិតនេះឡើង ដើម្បីលើកកម្ពស់វិធានការដាក់គម្លាតពីសង្គម បាននិយាយថា "យើងចង់ធ្វើអ្វីឲ្យប្លែកពីគេ និងមានប្រសិទ្ធិភាព ព្រោះខ្មោច pocong (ខ្មោចឥណ្ឌូនេស៊ី) គឺគួរឲ្យខ្លាចខ្លាំងណាស់”។

គួរឲ្យដឹងថា pocong គឺជាខ្មោចមួយប្រភេទ ដែលមានក្រណាត់សរុំខ្លួន ហើយមានម្សៅប៉ាតពេញផ្ទៃមុខ និងមានរង្វង់ភ្នែកខ្មៅ។ រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌូនេស៊ីមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤ ៥៥៧នាក់ ក្នុងនោះជាសះស្បើយ ៣៨០នាក់ និងស្លាប់ ៣៩៩នាក់៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Scmp ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី