• 2020-04-15 00:33:10
  • ព័ត៌មាន

មកដឹងមូលហេតុនៅពីក្រោយភាពជោគជ័យ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ របស់វៀតណាម

  • 2020-04-15 00:33:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះបីជាមានព្រំដែនជាមួយប្រទេសចិន ប៉ុន្តែវៀតណាមបានទប់ស្កាត់ជំងឺកូវីដ១៩ យ៉ាងជោគជ័យ រហូតទទួលបានការកោតសរសើរពី អង្គការសុខភាពពិភពលោកទៀតផង។

មូលហេតុនៅពីក្រោយភាពជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ មិនឲ្យរីករាលដាលពេញប្រទេសនេះ ក៏ដោយសារតែការរួមបញ្ចូលគ្នា នៃវិធានការដូចជា ការសម្រេចចិត្តទាន់ពេលវេលា ការពង្រីកការធ្វើតេស្តឲ្យទូលំទូលាយ ការនៅដាច់ឆ្ងាយពីគ្នា និងការបង្រួបបង្រួមសង្គម។

បើតាមស្ថិតិផ្លូវការបង្ហាញថា បច្ចុប្បន្នមានប្រជាជនជាង ៧៥ ០០០នាក់ កំពុងត្រូវបានដាក់ឲ្យនៅដាច់ពីគេ។ រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានធ្វើតេស្តលើមនុស្សជាង ១២១ ០០០នាក់ ប៉ុន្តែមានករណីវិជ្ជមានត្រឹមតែចំនួន ២៦៦នាក់ប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ វៀតណាមពុំទាន់មានករណីស្លាប់ទាក់ទងនឹងវីរុសនេះនៅឡើយទេ ហើយអត្រាឆ្លងនៅតែទាបជាងប្រទេសកូរ៉េខាងត្បូង សឹង្ហបុរី និងតៃវ៉ាន់៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់