• 2020-04-16 02:36:39
  • ព័ត៌មាន

ពលរដ្ឋកូរ៉េខាងត្បូង នៅតែទៅបោះឆ្នោត ទោះកូវីដ១៩កំពុងវាយប្រហារ

  • 2020-04-16 02:36:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដោយ​មាន​ពាក់​ម៉ាស់​និង​ស្រោមដៃ ប្រជាជន​កូរ៉េ​ខាងត្បូង​បាន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ ទី​១៥​ខែ​មេសា​ដើម្បី​ជ្រើសរើស​សមាជិក​សភា​ចំនួន​៣០០ នាក់​ចំពេល​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូវី​ដ​១៩​។​

​ការបោះឆ្នោត​តាម​ច្បាប់​កំណត់​រយៈពេល​៤​ឆ្នាំ​ម្តងនេះ ត្រូវបាន​គេ​មើលឃើញថា​ជា​ការបោះឆ្នោត​ផ្តល់​ទំនុកចិត្ត​សម្រាប់​ប្រធានាធិបតី លោក មូន ជែ​អ៊ីន ដែល​អាណត្តិ​៥​ឆ្នាំ​របស់​លោក នឹង​បញ្ចប់​នៅ​​ពាក់កណ្តាល​ឆ្នាំ ២០២២ ។​ ​ក្រុម​អ្នកជំនាញ​រំពឹង​ថា​គណបក្ស​ប្រជាធិបតេយ្យ​ដែល​កំពុងកាន់​អំណាច​នេះ​នឹង​ទទួលបាន​សម្លេង​គាំទ្រ​នាំមុខ​គេ​នៅ​ក្នុង​សភា ដោយសារតែ​ចំណាត់ការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​នៅក្នុង​ការ​ទប់​​ស្កាត់​ការផ្ទុះ​វីរុស​នេះ ត្រូវបាន​គេ​មើល​ឃើញ​មាន​លក្ខណៈ​វិជ្ជមាន​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​ ​គិត​មក​ត្រឹម​ថ្ងៃ​ពុធ​ទី​១៥​ខែ​មេសា​នេះ ប្រទេស​កូរ៉េខាងត្បូង មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន​១០.៥៦៤​នាក់ និង​មាន​អ្នក​ស្លាប់​ដោយសារ​វីរុស​នេះ​ចំនួន​២២២​នាក់​។​អ្នកជំងឺ​កូវី​ដ​១៩​ជិត ២.៨០០​នាក់ កំពុង​​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​

​ចំនួន​ករណី​ឆ្លង​ថ្មី​បាន​ធ្លាក់ចុះ​ពី​កម្រិត​ខ្ពស់​ចំនួន ៨១៣​ករណី កាលពី​ថ្ងៃទី ២៩ ខែ​កុម្ភៈ​មក​នៅ​ក្រោម ៥០​ករណី សម្រាប់​រយៈពេល ៦​ថ្ងៃ​ជាប់ៗ​គ្នា ដោយសារ​ការអនុវត្ត​យុទ្ធនាការ​”​គម្លាត​សង្គម​” ដែល​​បានចាប់ផ្តើម​កាល​ថ្ងៃទី ២១ ខែ​មីនា​នោះ នៅតែ​ត្រូវបាន​អនុវត្ត​បន្ត​៕​

ប្រភព ៖​ rasmeinews

មតិយោបល់
អត្ថបទពេញនិយម