• 2020-04-17 00:15:00
  • ព័ត៌មាន

កម្ពុជាសព្វថ្ងៃមានអាកាសយានដ្ឋានជាតិ និងអន្តរជាតិចំនួនប៉ុន្មាន?

  • 2020-04-17 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមឆ្នាំ២០១៩នេះរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានចេញការអនុញ្ញាតការហោះហើរជាប្រក្រតី (IATA Summer Season) ជូនក្រុមហ៊ុនអាកាសចរណ៍ក្នុង និងក្រៅប្រទេសបានចំនួន៤៧ក្រុមហ៊ុន ដោយក្នុងងនោះមានក្រុមហ៊ុនក្នុងស្រុកចំនួន ៦ក្រុមហ៊ុន។

សកម្មភាពនៃការចុះចត និងរៀបហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

បច្ចុប្បន្នកម្ពុជាមានអាកាសយានដ្ឋានដែលមានដំណើរសរុប៧ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិមានចំនួន៣ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលគ្រប់គ្រង និងធ្វើទំនើបកម្មអាកាសយានដ្ឋានដោយក្រុមហ៊ុន (SCA) និងមានអាកាសយានដ្ឋានក្នុងស្រុកចំនួន៤ មានដូចជា អាកាសយានដ្ឋានបាត់ដំបង អាកាសយានដ្ឋានស្ទឹងត្រែង អាកាសយានដ្ឋានកោះកុង និងអាកាសយានដ្ឋានកំពង់ឆ្នាំង ដែលគ្រប់គ្រងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់៤F​ថ្មីនៅខេត្តកណ្តាល រូបថត៖​​ construction-property.com

ក្រៅពីអាកាសយានដ្ឋានដែលមានដំណើរទាំង៧ខាងលើ កម្ពុជាក៏នៅមានគម្រោងសាងសង់ ស្តារ និងជួសជុល អាកាសយានដ្ឋានថ្មី និងមានស្រាប់ ក្នុងគម្រោងអាទិភាពមានដូចខាងក្រោម៖

  • គម្រោងស្តារនិងកែលម្អអាកាសយានដ្ឋានស្ទឹងត្រែង 4C

  • គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី 4F

  • គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី 4E

  • គម្រោងសាងសង់អាកាសយានដ្ឋានតារាសាគរនៅស្រុកបុទុមសាគរខេត្តកោះកុង 4C

  • គម្រោងកែលម្អអាកាសយានដ្ឋានកោះកុង 4C

  • គម្រោងសាងសង់អាកាសយានដ្ឋានមណ្ឌលគីរីថ្មី 3C (ទីតាំងថ្មី)

  • គម្រោងសាងសង់អាកាសយានដ្ឋានរតនគីរីថ្មី 3C (ទីតាំងថ្មី)

  • គម្រោងសាងសង់អាកាសយានដ្ឋានព្រះវិហារថ្មី 3C (ទីតាំងថ្មី)

  • គម្រោងសាងសង់អាកាសយានដ្ឋានប៉ោយប៉ែត

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរចតក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ទុនវិនិយោគហេដ្ឋរចនាសម័ន្ធក្នុងវិស័យអាកាសយានដ្ឋាន និងពង្រឹងដែនអាកាសនៅកម្ពុជាឆ្នាំ ២០១៥-២០២៣ មានទុនវិនិយោគសរុបប្រមាណជា ៣៥០៦ លានដុល្លារ ដោយក្នុងនោះ ទុនវិនិយោគបន្ថែមរបស់ក្រុមហ៊ុន SCA លើអាកាសយានដ្ឋានអន្តរជាតិទាំង៣ ភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ​ មានប្រមាណ ៦៨៦លានដុល្លារ។ នេះបើយោងតាមអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវត្ថា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណ:រដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី១៦ មេសា ឆ្នាំ២០២០ម្សិលមិញ៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់
អត្ថបទពេញនិយម