• 2020-04-17 07:15:56
  • ព័ត៌មាន

ធ្ងន់ក! វៀតណាមចេញវិធានការក្ដៅ ចាត់ការអ្នកមិនពាក់ម៉ាស់តាមទីសាធារណ

  • 2020-04-17 07:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ពលរដ្ឋ​វៀតណាម​ណា​ដែល​ចេញ​ក្រៅ​ដោយ​មិន​ពាក់​ម៉ាស់ នឹង​ត្រូវ​រង​ពិន័យ​ថែម​ទៀត​ពី​លើ​ការ​បង់​ប្រាក់​ផាក​ចំនួន ៣០០ ០០០​ដុង (១៣​ដុល្លារ)។

យោង​តាម​អភិបាល​ក្រុង​ហូជីមីញ​លោក Nguyeng Thanh Phong ឲ្យ​ដឹង​ថា "ប្រជាជន​នៅ​ក្នុង​ទីក្រុង​ចាប់​ផ្ដើម​មើល​ស្រាល​ការ​រឹតបន្ដឹង​ក្នុង​ការ​ការពារ​កូវីដ១៩។ សម្រាប់​រឿង​នេះ ខ្ញុំ​បាន​ដាក់​សំណើ​ទៅ​កាន់​រដ្ឋាភិបាល គួរ​តែ​ធ្វើ​ការ​លើ​យុទ្ធសាស្ត្រ​រឹត​បន្ដឹង​បន្ថែម​ទៀត ដូច្នេះ​យើង​នឹង​អាច​ទទួល​ជ័យ​ជំនះ។” លោក​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​វិធានការណ៍​កាន់​តែ​តឹងរឹង​ដែល​គួរ​អនុវត្ដ​បន្ថែម​នោះ​ទេ។ លោកបាននិយាយថា ទីក្រុងនេះ​អាច​​គ្រប់គ្រង​បាន​ការរាតត្បាត​ដោយគ្មានករណីថ្មីក្នុងរយៈពេល ៨ ថ្ងៃចុងក្រោយនេះ ហើយមានតែ ៥ ករណីប៉ុណ្ណោះក្នុងរយៈពេល ១៥ ថ្ងៃចុងក្រោយ ពោល​គឺ​ស្មើ​នឹង ៨៨ ភាគរយតិចជាង ១៥ ថ្ងៃមុន។

រហូតមកដល់ពេលនេះ​អាជ្ញាធរទីក្រុង បានផាកពិន័យមនុស្សជាង ៥ ០០០ នាក់ចំនួន​ចាប់ពី ១០០ ០០០ ដល់ ៣០០ ០០០ដុង (៤,២៦-១២,៧៨ ដុល្លារ) ពីបទមិនបានពាក់​ម៉ាស់នៅទីសាធារណៈ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់