- 2020-04-19 02:15:00
- ព័ត៌មាន
មោះ! រៀនធ្វើ «បាយមាន់ហៃណាំ» និងទឹកជ្រលក់ឆ្ងាញ់ៗ ខ្លួនឯងម្តងមើល៍ ទំនងមិនពិបាកទេ
- 2020-04-19 02:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មោះ! រៀនធ្វើ «បាយមាន់ហៃណាំ» និងទឹកជ្រលក់ឆ្ងាញ់ៗ ខ្លួនឯងម្តងមើល៍ ទំនងមិនពិបាកទេ
ចន្លោះមិនឃើញ
អ្នកណាមិនស្គាល់ បាយមាន់ហៃណាំ ឬបាយមាន់ស្ងោរ ដែលជាអាហារពេលព្រឹក ឬពេលថ្ងៃត្រង់ ដ៏ពេញនិយមមួយនៅកម្ពុជា និងប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ី។ មុខម្ហូបមួយនេះ មានដើមកំណើតចេញពី កោះហៃណាន (Hainan) នៅខាងត្បូងប្រទេសចិន ហើយបច្ចុប្បន្នក្លាយជាអាហារប្រចាំតំណាងរបស់ប្រទេសសិង្ហបុរីទៀតផង មិនត្រឹមតែជាអាហារសុខភាពទេ ថែមទាំងមានរសជាតិឆ្ងាញ់ និង ងាយស្រួលធ្វើណាស់។
តោះរៀនធ្វើ បាយមាន់ហៃណាំ ទាំងអស់គ្នា ដូចខាង៖
គ្រឿងផ្សំ
១. សម្រាប់មាន់ ស្ងោរ និង ទឹកស៊ុប ៖ មាន់ 1 ក្បាល , ខ្ទឹមស 8-10 គ្រាប់, ខ្ចី កាត់ជាដុំៗ 4-5 ដុំ , អំបិល 1 ស្លាបព្រាបាយ ។
២. សម្រាប់បាយ ៖ អង្ករផ្កាម្លិះ (ស្រូវថ្មី) , ទឹកស៊ុបមាន់ , ខ្ទឹមស (បកសំបក និង ដំ) , ខ្ញី 1 ដុំ , កមាន់ ។
៣. សម្រាប់ទឹកខ្លាញ់លាបលើសាច់មាន់ និង បាយ ៖ ស្លឹកខ្ទឹមមួយបាច់ ហាន់ជាដុំល្អិតៗ , ប្រេងអូលីវ , អំបិលរោយៗពីលើបន្តិច
៤. សម្រាប់ទឹកជ្រលក់ ៖ ទឹកសីអ៉ីវ , ខី្ច ,និង ប្រេងអូលីវ ។
របៀបចម្អិន ៖
សម្រាប់មាន់ស្ងោរ និង ទឹកស៊ុប ១. សម្រាប់មាន់ស្ងោរ និង ទឹកស៊ុប
២. លាងសម្អាតមាន់ជាមួយអំបិល ត្រដុសស្បែកវាឲ្យស្អាត ភ្លឺរលោង
៣. កាត់ក ក្បាល និង គ្រឿងក្នុង ដាក់មួយចំណែក
៤. ស្ងោរមាន់រយៈពេល 1 ទៅ 2 នាទី រូចស្រង់វាមកលាងទឹក ដើម្បីឲ្យសាច់មាន់មានសភាពរលោង
៥. ជាមួយនឹងទឹកស្ងោរមាន់ដដែល ដាក់សាច់មាន់ដែលលាងរួយចូលវិញ និងបង់គ្រឿងផ្សំទឹកស៊ុបខាងលើ រូចរំងាស់វា
៦. រយៈពេល 30 នាទី បន្ទាប់មកបិទភ្លើង ដាក់វាចោលរយៈពេល 30 នាទីទៀត ។
សម្រាប់បាយ
១. លាងអង្ករ
២. ដាំវាជាមួយទឹកស៊ុបមាន់ដែលសល់ពីមុន ឬ ទឹកឆៅធម្មតា
៣. ដាក់គ្រឿងផ្សំសម្រាប់ចម្អិនបាយចូល រូចដាំវាជាការស្រេច
របៀបធ្វើទឹកជ្រលក់ ៖
១. អ្នកអាចញុំាវាជាមួយទឹកសីអ៉ីវ ម្ទេស និងប្រេងល្ង ធម្មតាក៏បាន
២. ជម្រើសមួយទៀតគឺ អ្នកឈូសខ្ញីឲ្យម៉ត់ ច្របល់ជាមួយប្រេងអូលីវ
៣. បើមានទឹកត្រីកោះកុង រឹតតែប្រសើរ ។
ចំណាំ ៖ ទឹកស៊ុបមាន់ដែលនៅសល់អ្នកគួរតែទុកវាសម្រាប់ចម្អិនជាមួយបាយ ពេលដែលអ្នកចង់ធ្វើវាម្តងទៀត ព្រោះថាការដាំបាយជាមួយទឹកស៊ុបមាន់ នឹងបន្ថែមរស់ជាតិកាន់តែឆ្ងាញ់ជាងការដាំបាយជាមួយទឹកធម្មតា។ អ្នកគ្រាន់តែស្រង់ គ្រឿងផ្សំដែលរំងាស់ហើយចេញ រូចដួសវាទុកដាក់ក្នុងទូរទឹកកក ជាការស្រេច។
សម្រាប់អ្នកដែលមិនមានពេលគ្រប់គ្រាន់ចម្អិន ឬ ខ្វះគ្រឿងគ្រៅដើម្បីចម្អិន តែមើលទៅទំនងចង់ញុំា បាយមានហៃណាំដែរនោះ ក៏អាចចុចកុម្ម៉ង់បានពីហាងល្បីៗនៅភ្នំពេញ តាមអេប Nham24 ដែលមានសេវាដឹកជូនដល់ផ្ទះរហ័ស៕
ចង់ច្បាស់របៀបធ្វើ តោះ! មើលវីដេអូ ៖
ចង់បានអង្ករផ្កាម្លិះប្រណិត ដាំដុះដោយធម្មជាតិ គុណភាពល្អឥតខ្ចោះ ដឹកដល់ផ្ទះរបស់លោកអ្នក ចុចត្រង់នេះ