• 2020-04-20 22:50:00
  • ព័ត៌មាន

មិនគួរឲ្យជឿ! អ្នកស្លាប់នៅអង់គ្លេស ៤៤៩នាក់ ឯអ្នកឆ្លងថ្មីជាង ៤ពាន់នាក់ត្រឹម២៤ម៉ោង

  • 2020-04-20 22:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកជំងឺ​សរុប ១៦ ៥០៩​នាក់​ដែល​ត្រូវ​បាន​ធ្វើ​តេស្ដ​រក​ឃើញ​វិជ្ជមាន​កូវីដ​១៩ ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​ដោយ​សារ​វីរុស​នេះ​នៅ​ក្នុង​មន្ទីរពេទ្យ​នៃ​ចក្រភព​អង់គ្លេស​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ។

យោង​តាម​ក្រសួង​សុខាភិបាល​អង់គ្លេស​ឲ្យ​ដឹង​ថា ត្រឹម​រយៈ​ពេល​តែ ២៤​ម៉ោង​ប៉ុណ្ណោះ​អ្នក​ស្លាប់ បាន​កើន​ឡើង​ពី​ចំនួន ៤៤៩នាក់។ ចំណែក​ឯ​ចំនួន​អ្នក​ឆ្លង​ថ្មី ត្រូវ​បានរាយការណ៍​ថា​មាន​រហូត​ដល់ ៤ ៦៦៩​នាក់។ តួលេខ​អ្នក​ស្លាប់​នេះ ត្រូវ​បាន​រាយការណ៍​កាល​ពី​វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃ​ទី ១៩ ហើយ​ត្រូវ​បាន​បញ្ជាក់​ទទួល​ស្គាល់​នៅ​វេលា​ម៉ោង ៩​ព្រឹក​ថ្ងៃ​ទី ២០​ខែ​មេសា។ គួរ​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​ចក្រភព​អង់គ្លេស​មាន​អ្នក​ឆ្លង​វីរុស​កូវីដ១៩​សរុប​ចំនួន ១២៤ ៧៤៣​នាក់ ដោយ​ក្នុង​នោះ ១ ៥៥៩​នាក់​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ៕

ប្រភព៖ Reuters ប្រែសម្រួល ៖ Seven

មតិយោបល់
អត្ថបទថ្មី