- 2020-04-25 07:00:12
- ព័ត៌មាន
មួយថ្ងៃ ៣ពេល នេះជាហេតុផលដែលអ្នកគួរញ៉ាំបាយនៅពេលថ្ងៃត្រង់ ល្អបំផុតសម្រាប់សុខភាព
- 2020-04-25 07:00:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយថ្ងៃ ៣ពេល នេះជាហេតុផលដែលអ្នកគួរញ៉ាំបាយនៅពេលថ្ងៃត្រង់ ល្អបំផុតសម្រាប់សុខភាព
ចន្លោះមិនឃើញ
ទម្លាប់របស់ជនជាតិខ្មែរ គឺហូបបាយជាអាហារគោលជាមួយម្ហូប មិនថាអាហារពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច សុទ្ធតែបរិភោគជាមួយបាយ។ ប៉ុន្តែការហូបចុកបែបនេះ មិនផ្ដល់ឲ្យអ្នកនូវសុខភាពល្អនោះទេ ផ្ទុយទៅវិញអាចនឹងនាំផលអវិជ្ជមានដល់សុខភាពក៏មាន។
ហេតុនេះហើយ អ្នកគួរបែងចែករបបអាហារមួយដែលត្រឹមត្រូវ ពេលណាគួរបរិភោគអ្វី? ចំណែកឯបាយវិញ គួរញ៉ាំសម្រាប់អាហារថ្ងៃត្រង់ គឺល្អបំផុត ព្រោះថ្ងៃត្រង់ក្រពះអាចរំលាយអាហារបានលឿន។
មួយវិញទៀត បន្ទាប់ពីបរិភោគបាយថ្ងៃត្រង់ កាបូអ៊ីដ្រាតនឹងបញ្ចេញថាមពល ដែលជួយបំពេញកម្លាំងដែលបានបាត់បង់ពីការនឿយហត់ ឬឆាប់ឃ្លាន។ ក្រៅពីនេះអ្នកនឹងធ្វើការដុតបំផ្លាគកាឡូរីទាំងអស់ដែលអ្នកទទួលទានក្នុងពេលថ្ងៃត្រង់។
ប្រសិនបើអ្នកបរិភោគបាយច្រើននៅពេលល្ងាច គឺមិនត្រូវបានណែនាំ ឬលើកទឹកចិត្តឡើយ ព្រោះបន្ទាប់ពីញ៉ាំរួចអ្នកមិនបានបញ្ចេញកម្លាំង ឬថាមពលអ្វីឡើយ ផ្ទុយទៅវិញអ្នកនឹងគេងលក់ ដូច្នេះកាល់ឡូរីដែលបានញ៉ាំរួចមិនត្រូវបានដុតបំផ្លាញនោះទេ ដែលជាហេតុធ្វើឲ្យឡើងទម្ងន់មិនឈប់។
ដូច្នេះ បើចង់បានសុខភាពល្អ កម្លាំងមាំមួនធន់នឹងជំងឺ អ្នកគួរកែប្រែទម្លាប់ហូបចុកឲ្យបានត្រឹមត្រូវសមស្រប ទៅនឹងស្ថានភាពសុខភាពរបស់លោកអ្នក។ ម៉្យាងទៀត ត្រូវមានទម្លាប់ហាត់ប្រាណ ដើម្បីជួយដុតកាឡូរី ដែលបានបរិភោគរួចឲ្យបានជាប្រចាំ ទើបសុខភាពល្អមាមួន៕
ចង់បានអង្ករផ្កាម្លិះប្រណិត ដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នក ចុចត្រង់នេះ