- 2020-04-28 06:47:35
- ព័ត៌មាន
ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩
- 2020-04-28 06:47:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩
ចន្លោះមិនឃើញ
ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានធ្វើសកម្មភាព ទៅកាន់បណ្ដាស្ថាប័ននានានៅកម្ពុជា ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយឯអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅក្រុងភ្នំពេញ ក៏បានកោតសរសើរអំពីវិធានការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើការទប់ស្កាត់ជំងឺកូវីដ១៩ បានប្រសិទ្ធិភាពខ្ពស់។
កាលពីព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា លោក Eldeen Husaini Bin Mohd Hashim បានដឹកនាំក្រុមការងារយកអំណោយមួយចំនួន ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ជិតវត្តភ្នំ ដើម្បីបង្ហាញពីទឹកចិត្ត និងការយកចិត្តទុកដាក់ ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជា។
នេះជាផ្នែកកមួយនៃកម្មវិធី “យើងយកចិត្តទុកដាក់ យើងចែករំលែក” ដែលផ្តួចផ្តើឡើងដោយស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជានិង ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចណ៍ម៉ាឡេស៊ី។ នេះជាការលើកឡើងរបស់ លោកឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា។
លោកឯកអគ្គរាជទូត ក៏បានកោតសរសើរជំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំពោះវិធីសាស្រ្តនិងគោលនយោបាយនានា ដែលកំពុងតែអនុវត្តក្នុងការដោះស្រាយនូវមេរោគរាតត្បាតមួយនេះទាន់ពេលវេលា។
គិតត្រឹមថ្ងៃទី២៨ ខែមេសានេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២២ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ១១៩នាក់ ដែលធ្វើឲ្យតួលេខអ្នកកំពុងព្យាបាលនៅសល់ចំនួន ៣នាក់ប៉ុណ្ណោះ ហើយរយៈពេលជាង ២សប្ដាហ៍មកនេះ ប្រទេសកម្ពុជាមិនមានករណីវិជ្ជមានថ្មី នៃវីរុសកូវីដ១៩ នោះទេ។
កាលពីថ្ងៃទី ២៧ ខែមេសា ម្សិលមិញនេះ ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានយកអំណោយមួយចំនួន ចែកជូនដល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ហើយនៅព្រឹកនេះ បានយកអំណោយទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា វត្តភ្នំ និងនៅរសៀលថ្ងៃនេះ គ្រោងទៅកាន់វិទ្យាស្ថានជាតិប៉ាស្ទ័រ ៕