• 2020-04-30 06:04:09
  • ព័ត៌មាន

ភ្ញាក់ផ្អើល! ជប៉ុនរងគ្រោះដោយសាររលកទី២នៃកូវីដ១៩ ក្រោយបើកក្រុងឡើងវិញជិត ១ខែ

  • 2020-04-30 06:04:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះ​មួយ​របស់​ប្រទេស​ជប៉ុន បាន​រង​គ្រោះ​ដោយ​សារ​ការ​វាយ​ប្រហារ​ពី​រលកទី ២​នៃ​មេរោគ​ឆ្លង​កូវីដ ១៩ ក្រោយ​ពេល​ដែល​បញ្ចប់​ការ​បិទ​ទីក្រុង​ត្រឹម ២៦​ថ្ងៃ។

កោះ​ហុកកៃដូ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ជប៉ុន បាន​ចាប់​ផ្ដើម​បើក​ក្រុង​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី ១៩​ខែ​មីនា​កន្លង​ទៅ ដែល​អនុញ្ញាត​ឲ្យ​អាជីវកម្ម និង​សាលា​រៀន​ដំណើរ​ការ​ឡើង​វិញ។ ការ​បើក​ក្រុង​ឡើង​វិញ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​វីរុស​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ១-២​ករណី​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​រឿង​នឹក​ស្មាន​មិន​ដល់ ការ​បើក​ក្រុង​ឡើង​វិញ​ត្រឹម​រយៈ​ពេល ២៦​ថ្ងៃ បាន​បណ្ដាល​ឲ្យ​ប្រជាជន​នៅ​លើ​កោះ​រង​គ្រោះ​ដោយ​សារ​រលក​ទី​ពីរ។

យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹងថា ក្រោយ​ការ​បញ្ចប់​ការ​បិទ​ទីក្រុង ចំនួន​អ្នក​ឆ្លង​ថ្មី​បាន​កើនឡើង​វិញ​ដល់ ១៣៥​ករណី​ក្នុង​រយៈ​ពេល ១​សប្ដាហ៍។ លោកវេជ្ជបណ្ឌិត Kiyoshi Nagase ប្រធានសមាគមវេជ្ជសាស្ត្រទនៃ​កោះ​ហុកកៃដូបានប្រាប់សារពត៌មាន TIME ថា “ ឥឡូវនេះខ្ញុំសោកស្តាយណាស់ ដែលយើងមិនគួរ​បន្ធូរ​ស្រាល​ស្ថានភាព​អាសន្នដំបូងឡើយ។" lលោក​វេជ្ជបណ្ឌិត​បន្ថែម​ថា "វាប្រហែលជាទាល់​តែឆ្នាំក្រោយ ទើប​យើង​អាច​បញ្ចប់​ការ​បិទ​ទីក្រុង​ដោយ​​សុវត្ថិភាព។”

មក​ទល់​ពេល​នេះ ប្រទេស​ជប៉ុន បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​កូវីដ១៩​សរុប​ចំនួន ១៣ ៩៦៥​នាក់ ដោយ​ក្នុង​នោះ​មាន​អ្នក​ស្លាប់ ៤២៥​នាក់ និង​ព្យាបាល​ជាសះ​ស្បើយ ២ ៣៦៨នាក់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់