• 2020-05-03 04:21:38
  • ព័ត៌មាន

ប្តូរ​រសជាតិ​ម្ដង! សាក​ល្បង​​​រូបមន្ត​ចម្អិន​បបរ​ខ្យងត្រាវ និង​បបរមាន់ ឆ្ងាញ់ហើយស្រួលធ្វើ

  • 2020-05-03 04:21:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អផ្សុកមែន​អត់? ទំនេរ​នៅ​ផ្ទះ​ គួររៀនដាំស្លខ្លះ ដើម្បីសុខភាពខ្លួនឯង និងក្រុមគ្រួសារ ពិសេស​សម្រាប់​ក្មេងសម័យថ្មី ​នេះជាឱកាសធ្វើជាកូន​ល្អ​យក​ចិត្ត​ម៉ាក់​ៗ។

តោះ​! រៀន​ដាំ​បបរ​ នៅផ្ទះ​​ដោយ​ខ្លួន​ឯង​ មិន​ចាំ​បាច់​ចេះ​​ធ្វើ​ម្ហូប​ក៏​អាច​ធ្វើ​បាន​ជា​មួយ​រូបមន្ត​ផ្សំ​គ្រឿង​ខាង​ក្រោម​នេះ៖

ចង់​បាន​អង្ករ​ផ្កា​ម្លិះ​ប្រណិត ដាំ​ដុះដោយ​ធម្មជាតិ គុណ​ភាព​ល្អ​ឥត​ខ្ចោះ ដឹក​ដល់​ផ្ទះ​របស់​លោក​អ្នក​ចុច​ត្រង់​នេះ

១. បបរ​ខ្យង​ត្រាវ៖​ គ្រឿង​ផ្សំ​ងាយ​រក​ តម្លៃ​សមរម្យ​ មាន​ដូចជា៖ អង្ករ, ខ្យង, សាច់​ត្រី​រ៉ស់, ធាង​​ត្រាវ​ហាន់​ជា​ចង្វាមូល, ខ្ទិះដូង, គ្រឿង​បុក​ឲ្យ​ម៉ដ្ឋ, ម្សៅស៊ុប, ទឹក​ត្រី, ស្ករ, អំបិល,​ ប៊ីចេង។

របៀប​ធ្វើ​មាន​ដូចជា៖

ដាក់​សាច់​ត្រី​រ៉ស់​ស្ងោ​រ​ឲ្យ​ឆ្អិន បេះ​សាច់​ត្រី​បុក​ចូល​ជា​មួយ​គ្រឿង ដាក់​ស្ករ អំបិល​ ធាង​ត្រាវ​ស្ងោ​ឲ្យ​ឆ្អិន​ រួច​ដាក់​អង្ករ​ចម្អិន​រហូត​ទាល់​តែ​គ្រាប់​អង្ករ​រីក។

រួច​ដាក់​គ្រឿង​ដែល​បុក​រួច​ចូល សឹម​ដាក់​ខ្យង​ចូល។ ពេល​ពុះ​​ហើយ​ភ្លក់​មើល​រួច​ដាក់​គ្រឿង​តាម​ចំណង់ចំណូលចិត្ត។ ​​

២. បបរ​គ្រឿន​មាន់​ ៖

គ្រឿង​ផ្សំ​នៅ​ក្នុង​បបរ​មាន់​មាន​ដូចជា៖ អង្ករ​, មាន់, ខ្ទឹមស, ខ្ទឹមបារាំង, ខ្ទឹម​ក្រហម, ការ៉ុត, ឆៃប៉ូវ​ប្រៃ, បង្គា​ក្រៀម, ស្ករ, ទឹកត្រី, អំបិល។ គ្រឿង​ដាក់​បន្ថែម​តាម​ចំណង់​ចំណូល​ចិត្ត​មាន​ ​៖​ សណ្ដែកបណ្ដុះ, ម្ទេស, ជី, និង​ ខ្ញី៕

ចង់​បាន​អង្ករ​ផ្កា​ម្លិះ​ប្រណីត ដាំ​ដុះដោយ​ធម្មជាតិ គុណ​ភាព​ល្អ​ឥត​ខ្ចោះ ដឹក​ដល់​ផ្ទះ​របស់​លោក​អ្នក​ចុច​ត្រង់​នេះ

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់