• 2020-05-04 10:07:08
  • ព័ត៌មាន

ស្ថាន​ទូត​កម្ពុជា​ នៅវៀតណាម ប្រាប់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ប្រយ័ត្ន ព្រោះរលកកម្ដៅអាចហក់ឡើងដល់ ៤៥អង្សាសេ

  • 2020-05-04 10:07:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ថាន​ទូត​កម្ពុជា​ ប្រចាំនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រាប់​ពលរដ្ឋ​ខ្មែរ ​ឱ្យ​ប្រយ័ត្ន ក្រោយមានការជូនដំណឹងអំពីស្ថានភាពអាកាសធាតុ អាចហក់ឡើងដល់ ៤៥អង្សាសេ នៅ​តំបន់​ភាគ​ខាង​ជើង ​និង​កណ្ដាលនៅប៉ុន្មានថ្ងៃខាងមុខនេះ។

ទាក់ទិននឹងបញ្ហានេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសវៀតណាម បានអំពាវនាវឲ្យ បងប្អូន សិស្សនិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងមានវត្តមាននៅក្នុងប្រទេសវៀត ណាម មេត្តាមានការប្រុងប្រយត្ន័ខ្ពស់ ក្នងការថែរក្សាសុខភាព ដោយទទួលទានទឹកអោយបានច្រើន។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោម៖

ប្រភព៖ ​ស្ថាន​ទូត​កម្ពុជា​នៅ​វៀតណាម

អត្ថបទ៖ Tep Sovannmoly

មតិយោបល់